ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​មើល​រំលង​! វិធីសាស្ត្រ ៥ នាទី​ ដែល​ជួយ​ការពារ​ជីវិត​អ្នកជំងឺ​លើសឈា.ម

3 អាទិត្យ មុន

យោង​តាម​ការ​សិក្សា​ថ្មី​ពី​សាកលវិទ្យាល័យ UCL (​អង់គ្លេស​) និង​សាកលវិទ្យាល័យ Sydney (​អូស្ត្រាលី​) បាន​បង្ហាញ​ថា ការ​បន្ថែម​សកម្មភាព​រាង​កាយ​ខ្លាំង​ៗ​ត្រឹមតែ ៥ នាទី​ក្នុង​មួយ​ថ្ងៃ អាច​ជួយ​គ្រប់គ្រង​សម្ពាធ​ឈាម​បាន​យ៉ាង​ប្រសើរ​។

តាម​រយៈ​ការ​វិភាគ​លើ​មនុស្ស​ជិត ១៥,០០០ នាក់ អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ការ​ដូរ​ពី​សកម្មភាព​អង្គុយ​ស្ងៀម ឬ​ដើរ​យឺត​ៗ មក​ជា​ការ​ហាត់ប្រាណ​ខ្លាំង​ក្នុង​រយៈពេល​ខ្លី​ដូច​ជា ការ​ដើរ​ឡើងជណ្តើរ ការ​ជិះ​កង់ ឬ​ការ​រត់​មួយ​ភ្លែត អាច​ជួយ​កាត់​បន្ថយ​សម្ពាធ​ឈាម​ទាំង​ស៊ី​ស្តូ​លិ​ក និង​ដ្យា​ស្តូ​លិ​កបាន​។ ទោះបីជា​តួលេខ​នៃ​ការ​ថយ​ចុះ​នេះ​ហាក់ដូចជា​តិចតួច ប៉ុន្តែ​សម្រាប់​កម្រិត​សុខភាព​សាធារណៈ ការ​ថយ​ចុះ​សម្ពាធ​ឈាម​ត្រឹមតែ​បន្តិចបន្តួច ក៏​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​បាន​ដល់​ទៅ ១០%​។

ដូច្នេះ ប្រសិនបើ​អ្នក​រវល់​ខ្លាំង គ្រាន់តែ​ឆ្លៀតពេល​ដើរ​ឡើងជណ្តើរ ឬ​រត់​តិច​ៗ​ជំនួស​ឱ្យ​ការ​អង្គុយ​សម្រាក ក៏​ជា​ជំហាន​ដ៏​សំខាន់​មួយ​ក្នុង​ការ​ការពារ​សុខភាព និង​អាយុជីវិត​របស់​អ្នកផង​ដែរ​៕