ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ធុងហ្គាស​ឆាបឆេះ​​​សម្ភារ​​ ​និង​មនុស្ស​របួសធ្ងន់​​ និង​ស្រាល​

13 ឆ្នាំ មុន

ក្រុងប៉ោយប៉ែត​​​ ៖ ​ធុងហ្គាស់​​​​មួយបាន​​ផ្ទុះ​​ឡើង​កាលពី​​វេលា​ម៉ោង​​​១២​និង​​៣០នាទីរសៀល​ ថ្ងៃ​ទី​​​​​៥ សីហា​​​២០១១ ស្ថិត​ក្នុងភូមិ​​សាមគ្គី​មាន​ជ័យ សង្កាត់​​ប៉ោយប៉ែត ក្រុង​​ប៉ោយ​ប៉ែត​ បណ្តាល​​ឱ្យ​ទំនិញ​​គ្រឿងទេស​​​ និង​សម្ភារ​​ក្នុង​ផ្ទះ​របស់​គ្រួសារ​មួយឆេះ​​ក្លាយ​ជា​ផេះផង់​​​​​ទាំង​ ស្រុង ​ហើយ​​បុរស​ជា​​ប្តី​រង​

ក្រុងប៉ោយប៉ែត​​​ ៖ ​ធុងហ្គាស់​​​​មួយបាន​​ផ្ទុះ​​ឡើង​កាលពី​​វេលា​ម៉ោង​​​១២​និង​​៣០នាទីរសៀល​ថ្ងៃ​ទី​​​​​៥ សីហា​​​២០១១ ស្ថិត​ក្នុងភូមិ​​សាមគ្គី​មាន​ជ័យ សង្កាត់​​ប៉ោយប៉ែត ក្រុង​​ប៉ោយ​ប៉ែត​ បណ្តាល​​ឱ្យ​ទំនិញ​​គ្រឿងទេស​​​ និង​សម្ភារ​​ក្នុង​ផ្ទះ​របស់​គ្រួសារ​មួយឆេះ​​ក្លាយ​ជា​ផេះផង់​​​​​ទាំង​ស្រុង ​ហើយ​​បុរស​ជា​​ប្តី​រង​របួសធ្ងន់ និង​​ប្រពន្ធ​​រង​របួស​ស្រាល​​​ត្រូវ​បញ្ជូន​ចូល​ព្យាបាលនៅ​​មន្ទីរ​ពេទ្យ​​បង្អែក​​​ភ្លាម​ៗ ។

គ្រួសារ​​រងគ្រោះ​​បុរស​ជា​​ប្តីឈ្មោះ​​​​អែម ​​ហេង អាយុ​​២៩ឆ្នាំ ​​និង​ប្រពន្ធឈ្មោះ​​ហង្ស ​ផល្លា អាយុ​​២៨​ឆ្នាំ ​មានទីលំនៅ​​ក្នុងភូមិ​​​កើតហេតុ​​​​ខាង​លើ​។ ជុំវិញ​​​ការផ្ទុះធុងហ្គាស​​នេះ បើ​តាម​​​ការ​ឱ្យដឹង​​ពី​គ្រួសារ​​​​រងគ្រោះ​​​ប្រាប់​ថា ​កើតឡើង​​​ដោយសារ​ការបញ្ចូល​កំប៉ុងហ្គាសពីធុង​​ធំ​​មក​
កំប៉ុង​តូច​ៗ​ ដើម្បី​លក់​ ប៉ុន្តែ​​ពេល​កំពុងបញ្ចូល​​ស្រាប់តែ​​ដាច់​​​ទុយោ​​​ទើប​បណ្តាល​ឱ្យ​ឆាបឆេះ​​ភ្លាម​ៗ​​​។ នៅ​​កន្លែង​​កើត​​​​ហេតុ​ គេ​ឃើញ​​អាជ្ញាធរ និងសមត្ថកិច្ច​​បាន​ចុះ​​ទៅត្រួតពិនិត្យ​​ភ្លាម​ៗ​​​​។

ផ្ទះកើត​ហេតុ​​ត្រូវ​បាន​​​អគ្គិភ័យ​​ឆាប​ឆេះ​សម្ភារ​​ និងទំនិញ​​​គ្រឿងទេស​អស់​គ្មាន​សល់ ចំណែក​​បុរស​ម្ចាស់​ផ្ទះ​ត្រូវ​ឆាបឆេះ​​​​​ពេញ​មុខ និង​​ខ្លួន​បាន​​រត់ទៅ​ចុះ​​​ទឹក​​ ព្រោះក្តៅ​​ខ្លាំងពេក​​​ ឯ​ប្រពន្ធ​​​ក៏របួស​ផ្ទៃមុខ និង​ដៃ​​​ផងដែរ ​។ ទោះ​​បី​ជា​បែបណា ​​មក​ទល់​​ម៉ោង​​​៣រសៀលថ្ងៃដដែល​​​គេ​ពុំទាន់​ដឹង​ពី​តម្លៃ​​នៃការ​​ខូចខាត​ទេ​ថា គិតជា​ប្រាក់​​អស់​​ប៉ុន្មាន​​? ព្រោះជន​រងគ្រោះ​ រវល់​​ចូល​ព្យា​បាល​​នៅ​​មន្ទីរ​​ពេទ្យ​​បង្អែក​​ក្រុងប៉ោយប៉ែត​​​​​ ៕