ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈបញ្ជាការឯកភាពខណ្ឌ៧មករា ឆ្ម.ក់បង្ក្រាបទីតាំង Scams Online និងគ្រឿងញៀ.ន ឃាត់ខ្លួនជនបរទេស ៩នាក់

6 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​៧​មក​រា ឃាត់​ជនបរទេស​៩​នាក់ ពាក់ព័ន្ធ​បទល្មើស​«​អន​ឡាញ​ស្កេ​ម​» រួម​ទាំង​គ្រឿងញៀន​មួយ​ចំនួន ។

ការ​បង្ក្រាប​នេះ​បាន​ធ្វើ​ឡើង នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២៦ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ ធ្វើការ​ចុះ​ត្រួតពិនិត្យ​តាម​ទីតាំង​អាគារ ខុន​ដូរ អា​ផាត​មិន បុរី ផ្ទះសំណាក់ និង​សណ្ឋាគារ​មួយ​ចំនួន​ក្នុង​គោលដៅ​ប្រតិបត្តិការ​បោសសម្អាត​ទីតាំង​សង្ស័យ​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) ក្នុង​មូលដ្ឋាន​ខណ្ឌ​៧​មក​រា ។

ជា​លទ្ធផល សមត្ថកិច្ច​បាន​រក​ឃើញ​នៅ​ជាន់​ទី​០៨ មាន​ជនបរទេស​ចំនួន​០៦​នាក់ ជនជាតិ​វៀតណាម និង​សម្ភារៈ​រួម​មាន Laptop បោះចោល​ពី​បន្ទប់​ជាន់​ទី​៨ មក​ខាងក្រោម​បំផ្លាញ​ចោល​) ទូរស័ព្ទ​មួយ​ចំនួន​មាន​ជាប់​ពាក់ព័ន្ធ​ការ​ប្រព្រឹត្ត​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​(SCAMS ONLINE) និង​នៅ​ជាន់​ទី​១១ និង​ជាន់​ទី​១៥ ឃាត់ខ្លួន​មនុស្ស​ចំនួន​០៣​នាក់ ពាក់ព័ន្ធ​គ្រឿងញៀន និង​ដកហូត​បាន​មួយ​ចំនួន​ផង​ដែរ ។

បច្ចុប្បន្ន ជនសង្ស័យ​០៦​នាក់ និង​សម្ភារៈ​ពាក់ព័ន្ធ​ត្រូវ​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា និង​ជនសង្ស័យ​០៣​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន បញ្ជូន​ទៅ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿង​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្ត​តាម​នីតិវិធី ៕