ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋ​មន្ត្រី​​ការ​ពារ​​​ប្រទេស​​ប្រេស៊ីល​​​សុំ​លាលែង

13 ឆ្នាំ មុន

រដ្ឋ​មន្ត្រី​​​ការពារ​ប្រទេស​​​ប្រេស៊ីល​​លោក NELSON JOBIM បានសុំ​លា​លែង​​ចេញ​ពី​​​តំណែង​​​ ហើយ​នឹង​ត្រូវ​​​ជំនួស​​ដោយអតីត​​​រដ្ឋ​​មន្ត្រី​​​ការបរទេស​​​លោក CELSO AMORIM ។ នេះ​ជា​សេចក្តី​ជូនដំណឹង​របស់វិមាន​ប្រធានាធិបតី​​ប្រេស៊ីល ។ លោក JOBIM ​បានសុំ​លា​លែង​​ពីតំណែង​​​ដោយសារ​​ពាក្យ​​​​រិះគន់​នានា​របស់​លោក​ពិសេស​​ក្នុង​​អត្ថបទ​ចេញ​

រដ្ឋ​មន្ត្រី​​​ការពារ​ប្រទេស​​​ប្រេស៊ីល​​លោក NELSON JOBIM បានសុំ​លា​លែង​​ចេញ​ពី​​​តំណែង​​​ ហើយ​នឹង​ត្រូវ​​​ជំនួស​​ដោយអតីត​​​រដ្ឋ​​មន្ត្រី​​​ការបរទេស​​​លោក CELSO AMORIM ។ នេះ​ជា​សេចក្តី​ជូនដំណឹង​របស់វិមាន​ប្រធានាធិបតី​​ប្រេស៊ីល ។ លោក JOBIM ​បានសុំ​លា​លែង​​ពីតំណែង​​​ដោយសារ​​ពាក្យ​​​​រិះគន់​នានា​របស់​លោក​ពិសេស​​ក្នុង​​អត្ថបទ​ចេញ​ផ្សាយ​ដោយ​ទស្សនាវដ្តី​​​​​មួយ​​​​​ចំពោះ​រដ្ឋ​មន្ត្រី​ដទៃ​​ៗ​ទៀត​​​នៃរដ្ឋាភិបាល​របស់​លោក​ស្រី​​​ DILMA ROUSSEFF ។

យោងតាម​​​​ទស្សនាវ​ដ្តី​នេះ​លោក JOBIM ​ថ្លែង​ថា រដ្ឋ​មន្ត្រី​​ក្រសួង​​​ទំនាក់​ទំនង​​រវាង​បណ្តា​​ស្ថាប័ន លោក IDELI SALVATTI គ្មាន​​សមត្ថ​ភាព​​និង​ថា​ប្រមុខ​ខុទ្ទកាល័យ​គណៈ​រដ្ឋ​មន្ត្រី​​​ លោក​​ GLEISI HOFFMANN ​មិន​ទាំង​ស្គាល់​​រដ្ឋ​ធានី​ប្រាស៊ី​​ ស៊ីយ៉ា ច្បាស់ផង ។

​ក្នុងបទ​សម្ភាសន៍​​​មួយ​ទៀត​​​លោក​អះអាង​ថា ​លោកបានបោះ​​​ឆ្នោតគាំទ្រ​​​បេក្ខ​ជន​ជាគូ​ប្រជែង​​​នឹង​លោកស្រី​ ROUSSEFF ​​​ក្នុងការ​បោះ​ឆ្នោត​​ប្រធានាធិបតី​កាលពីឆ្នាំ​ទៅមិញ​​ ក៏ប៉ុន្តែ​​​ការ​បោះ​ឆ្នោត​​​​នេះពុំ​ប៉ះពាល់​​ដល់ទំនាក់ទំនង​​​របស់​លោក​ជា​មួយ​លោកស្រីប្រធានាធិបតី​​រូបនោះឡើយ។ លោក JOBIM ​ជារដ្ឋ​មន្ត្រី​ទី៣ ដែលចាក​ចេញ​​ពីតំណែង​​ចាប់​តាំងពី​លោកស្រី​​ ROU-SSETFF ​ក្លាយ​ជា​ប្រធានាធិបតី​ស្ត្រី​ដំបូង​​គេ​របស់​ប្រេស៊ីល​កាលពីខែ​មករា​មក ៕