ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីតាលី៖ នាវា​មួយ​​គ្រឿង​ជាមួយ​​ពួក​អន្តោ​​ប្រវេសន៍​​300នាក់​ជិះ​ក្នុង​ នោះ​ត្រូវបាន​ជួយ​សង្គ្រោះ​​ក្នុង​ដែន​ទឹក​កោះ​ ​LAMPEDUSA

13 ឆ្នាំ មុន

នាវា​មួយ​គ្រឿង​ដែល​ចាក​ចេញ​ពី​លី​ប៊ី​ ហើយ​ដឹក​ជន​អន្តោ​ប្រវេសន៍​ជាង​៣០០​នាក់​បាន​ត្រូវ​ជួយ​សង្គ្រោះ​កាល​ពី​ថ្ងៃ​ទី​៤ សីហា ដោយកង​ឆ្មាំ​ឆ្នេរ​សមុទ្រ​​អ៊ីតាលី​ ខណៈ​ដែល​នាវា​នោះ​មាន​បញ្ហា​នៅ​ក្នុង​ដែន​ទឹក​នៃ​កោះ​ LAMPEDUSA។ ពួក​អ្នក​នៅ​រស់​រាន​មាន​ជីវិត​ថ្លែង​ប្រាប់​ទី​ភា្នក់​ងារ​ព័ត៌​មាន​អ៊ីតាលី​ ANSA កាល​ពី​ថ្ងៃ​​ទី​៤ សីហា ថា

នាវា​មួយ​គ្រឿង​ដែល​ចាក​ចេញ​ពី​លី​ប៊ី​ ហើយ​ដឹក​ជន​អន្តោ​ប្រវេសន៍​ជាង​៣០០​នាក់​បាន​ត្រូវ​ជួយ​សង្គ្រោះ​កាល​ពី​ថ្ងៃ​ទី​៤ សីហា ដោយកង​ឆ្មាំ​ឆ្នេរ​សមុទ្រ​​អ៊ីតាលី​ ខណៈ​ដែល​នាវា​នោះ​មាន​បញ្ហា​នៅ​ក្នុង​ដែន​ទឹក​នៃ​កោះ​ LAMPEDUSA។

ពួក​អ្នក​នៅ​រស់​រាន​មាន​ជីវិត​ថ្លែង​ប្រាប់​ទី​ភា្នក់​ងារ​ព័ត៌​មាន​អ៊ីតាលី​ ANSA កាល​ពី​ថ្ងៃ​​ទី​៤ សីហា ថា សាក​សព​មនុស្ស​ជា​ច្រើន​សិប​នាក់​ត្រូវ​បាន​បោះ​ចូល​ក្នុង​ទឹក​សមុទ្រ​។ នាវា​ដែល​ពួក​គេ​ជិះ​ដឹក​មនុស្ស​ជាង​៣០០​នាក់​ជួប​ប្រទះ​នឹង​ការ​ខូច​ម៉ាស៊ីន​ជាច្រើន​ម៉ោង​ក្រោយ​ចាក​ចេញ​ពី​លី​ប៊ី។ នាវា​ល្បាត​៤​គ្រឿង​របស់​អ៊ីតាលី​មក​ពី​កោះ LAMPEDUSA ជា​កោះ​មួយ​នៅ​ភាគ​ខាង​ត្បូង​អ៊ីតាលី​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​កន្លែង​នាវា​ជួប​គ្រោះ​ថ្នាក់​ដើម្បី​នាំ​យក​ពួក​អន្តោ​ប្រវេសន៍​ទាំង​នោះ​មក​កាន់​កោះ​នេះ​។ ជន​អន្តោ​ប្រវេសន៍​មួយ​ចំនួន​ដែល​មាន​សុខ​ភាព​ធ្លាក់​ចុះ​ទ្រុឌ​ទ្រោម​ខ្លាំង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មជ្ឈ​មណ្ឌល​សុខ​ភាព​កោះ LAMPEDUSA និង​ទៅ​កាន់​មន្ទី​រពេទ្យ​ក្រុង​PALERME ទី​ប្រជុំ​ជន​នៃ​តំបន់​ស្វយ័ត​ស៊ី​ស៊ីល។

កោះ LAMPEDUSA នាពេល​ថ្មីៗនេះ​​​មាន​រលក​នៃ​ការ​ធ្វើ​អន្តោ​ប្រវេសន៍​​មក​កាន់​ទី​នោះ​។ កាល​ពី​ថ្ងៃ​ទី​១ សីហា កន្លង​មក​នេះ​ជន​ជាតិ​លី​ប៊ី​២៥​នាក់​ដែល​រត់​គេច​ចេញ​ពី​សង្គ្រាម​ស៊ីវិល​ត្រូវ​​ស្លាប់​​នៅ​លើ​នាវា​មួយ​គ្រឿង​មាន​ប្រវែង​១៥​ម៉ែត្រ​ ដែល​ដឹក​ជន​ភៀស​ខ្លួន​ជាង​២៧០​នាក់​ ៕