ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្រា​អត់​​ការ​ងារ​ធ្វើ​ចុះ​ថយយឺត​​​​​នៅ​​សហ​រដ្ឋអាមេរិក​

13 ឆ្នាំ មុន

ចំនួន​មនុស្ស​នៅ​សហរដ្ឋ​អាមេរិក​ដែលបាន​ដាក់​សំណើ​សុំ​ប្រាក់​វិភាជន៍​នៃ​ភាព​អត់​ការ​ងារ​ធ្វើ​កាល​ពី​សប្តាហ៍​មុន​មាន​ការ​ធ្លាក់​ចុះ​បន្តិច​។ នេះ​ជា​ការ​ប្រកាស​កាល​ពី​ថ្ងៃ​ទី​៤ សីហា របស់​ក្រសួង​ការ​ងារ​អាមេរិក​ដែល​អះ​អាង​ថា ទី​ផ្សារ​ការ​ងារ​មាន​​ការ​កែ​លំអ​យឺត​។ ក្រសួង​ការ​ងារ​អាមេរិក​គូស​បញ្ជាក់​ថា ​ការ​ចុះ​បញ្ជី​អ្នក​ឥត​ការ​ងារ​ធ្វើ​ថ្មីៗ​

ចំនួន​មនុស្ស​នៅ​សហរដ្ឋ​អាមេរិក​ដែលបាន​ដាក់​សំណើ​សុំ​ប្រាក់​វិភាជន៍​នៃ​ភាព​អត់​ការ​ងារ​ធ្វើ​កាល​ពី​សប្តាហ៍​មុន​មាន​ការ​ធ្លាក់​ចុះ​បន្តិច​។ នេះ​ជា​ការ​ប្រកាស​កាល​ពី​ថ្ងៃ​ទី​៤ សីហា របស់​ក្រសួង​ការ​ងារ​អាមេរិក​ដែល​អះ​អាង​ថា ទី​ផ្សារ​ការ​ងារ​មាន​​ការ​កែ​លំអ​យឺត​។

ក្រសួង​ការ​ងារ​អាមេរិក​គូស​បញ្ជាក់​ថា ​ការ​ចុះ​បញ្ជី​អ្នក​ឥត​ការ​ងារ​ធ្វើ​ថ្មីៗ​កាល​ពី​សប្តាហ៍​មុន​ដែល​បញ្ចប់​ត្រឹម​ថ្ងៃ​ទី​៣០​ កក្កដា មាន​មនុស្ស​​៤០០.០០០​នាក់​ ពោល​មាន​ការ​ចុះ​ថយ​១.០០០​នាក់​បើ​ប្រៀប​ធៀប​ទៅ​នឹង​តួ​លេខ​កាល​ពី​សប្តាហ៍​មុន​នេះ​។

អត្រា​កំណើន​សេដ្ឋ​កិច្ច​អាមេរិក​មាន​ការយឺត​យ៉ាវ​រយៈ​ពេល​​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ធ្វើ​ឱ្យ​ស្ទះ​ដល់​ការ​ងើប​ឡើង​វិញ​នៃ​ទី​ផ្សារ​ការ​ងារ ហើយ​អត្រា​អ្នក​ឥត​ការ​ងារ​ធ្វើ​កាល​ពី​ខែ​កក្កដា នៅ​អាមេរិក​មាន​ដល់​៩,២% ៕