ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លែ​ប្រេង​ធ្លាក់​​ក្រោម​90​ដុល្លារ​មួយ​​ធុង​ដោយ​​សារ​វិបត្តិ​​បំណុល​ ​និង​ការ​ឡើង​ថ្លៃ​​ប្រាក់​​ដុល្លារ​

13 ឆ្នាំ មុន

តម្លៃ​ប្រេង​ឆៅ​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​កាល​ពី​ថ្ងៃ​ទី​៤ សីហា មក​នៅ​ក្រោម​៩០​ដុល្លារ​មួយ​ធុង​ជា​លើក​ដំបូង​ចាប់​តាំង​ពី​៤​សប្តាហ៍​​មក​ហើយ​ក្នុង​ពេល​មាន​ការ​ព្រួយ​បារម្ភ​លើ​វិបត្តិ​បំណុល​របស់​អឺរ៉ុប​ដែល​អាច​ប៉ះ​ពាល់​ដល់​សេចក្តី​ត្រូវ​ការ​ប្រេង​នា​​ពេល​អនា​គត​ និង​ម្យ៉ាង​ទៀត​មក​ពី​ប្រាក់​ដុល្លារ​ឡើង​ថ្លៃ​បើ​ប្រៀប​ធៀប​នឹង​រូបិយ​ប័ណ្ណ​ទាំង​ឡាយ។

នៅ​ទី​​ផ្សារ​ប្រេង​ក្រុង​ញូវ​យ៉ក​នា​ថ្ងៃ​ទី​៤ សីហា តម្លៃ​ប្រេង​ឆៅ​បាន​ធ្លាក់​ចុះ​២,០១​ដុល្លារ​ឬ​២,២១%​ថែម​ទៀត​មក​នៅ​ត្រឹម​តែ​៨៩,៩០​ដុល្លារ​ក្នុង​មួយ​ធុង​។

ការ​ចាប់​អារម្មណ៍​ខ្លាំង​របស់ពួក​អ្នក​វិនិយោគ​ហាក់​ដូច​ជា​ផ្តោត​លើ​ព្រឹត្តិ​ការណ៍​​ទាំង​ឡាយ​នៅ​អឺរ៉ុប​។ សភាព​ការណ៍​សេដ្ឋ​កិច្ច​នៅ​អ៊ីតាលី​ និង​អេស្ប៉ាញ​ធ្វើ​ឱ្យ​ទី​ផ្សារ​ច្របូក​ច្របល់​។ ធនា​គារ​កណ្តាល​អឺរ៉ុប​ BCE ថ្លែង​កាល​ពី​ថ្ងៃ​ទី​៤ សីហា ថា​ ខ្លួន​នឹង​ចេញ​ធ្វើ​អន្តរា​គមន៍​ដើម្បី​ទប់​ទល់​នឹង​វិបត្តិ​នេះ​។ ប្រាក់​ដុល្លារ​កាល​ពី​ថ្ងៃ​ទី​៤ សីហា បាន​ឡើង​​ហើម​ក្រោយ​ការ​សម្រេច​របស់​ធនា​គារ​កណ្តាល​ជប៉ុន​បញ្ចេញ​ទឹក​ប្រាក់ដល់​​១.០០០​ពាន់​​លាន​យេន​មក​លើ​ទីផ្សារ​ដើម្បី​ទប់​ទល់​នឹង​ការ​ឡើង​ថ្លៃ​ប្រាក់​យេន​៕