ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ការ​ដ្ឋាន​​ជួស​ជុល​ផ្លូវ​ក្រួស​​ក្រហម​មក​ចាក់​ក្រាល​កៅស៊ូ​ក្នុង​ក្រុង​​ព្រះវិហារ

13 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ នៅ​ព្រឹក​ថ្ងៃទី​២ សីហា ​កន្លង​មក​នេះ ​មន្ទីរ​សាធារណ​ការ​ និង​ដឹក​ជញ្ជូន​​ខេត្ត ​បាន​រៀបចំពិធី​បើក​ការ​ដ្ឋាន​ជួស​ជុល​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ឱ្យ​ទៅ​ជា​ ផ្លូវ​ក្រាល​កៅស៊ូ​វិញ ក្នុងទីប្រជុំ​ជន​ក្រុង​ព្រះវិហារ​​ប្រវែង​​២.៨៦៨​ម៉ែត្រ និង​ដាក់​លូ​បេតុង​១២​កន្លែង ស្ថិត​នៅ​​ក្នុង​សង្កាត់​​កំពង់​​ប្រណាក ​

ខេត្តព្រះវិហារ ៖ នៅ​ព្រឹក​ថ្ងៃទី​២ សីហា ​កន្លង​មក​នេះ ​មន្ទីរ​សាធារណ​ការ​ និង​ដឹក​ជញ្ជូន​​ខេត្ត ​បាន​រៀបចំពិធី​បើក​ការ​ដ្ឋាន​ជួស​ជុល​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ឱ្យ​ទៅ​ជា​ផ្លូវ​ក្រាល​កៅស៊ូ​វិញ ក្នុងទីប្រជុំ​ជន​ក្រុង​ព្រះវិហារ​​ប្រវែង​​២.៨៦៨​ម៉ែត្រ និង​ដាក់​លូ​បេតុង​១២​កន្លែង ស្ថិត​នៅ​​ក្នុង​សង្កាត់​​កំពង់​​ប្រណាក ​ដែល​​ថវិកា​ចំណាយ​​ជា​របស់​រាជ​រដ្ឋា​ភិបាល​​មាន​ចំនួន​១.៧១៧​លាន​រៀល ។ ​ពិធី​នេះធ្វើ​ឡើង​​ក្រោម​អធិបតី​ភាព​​លោក​អ៊ុំ ​ម៉ារ៉ា អភិ​បាល​ខេត្ត​ ​ដោយ​មាន​ការ​​​ចូលរួម​ពី​មន្ត្រី​រាជ​ការមន្ទីរ​អង្គ​​ភាព​​ជុំវិញ​​ខេត្ត កង​កម្លាំង​​ទាំងបី​ប្រភេទ ​ព្រម​ទាំង​​ប្រជា​ពល​រដ្ឋ​ចំនូន​ពីរសង្កាត់​​ គឺ​សង្កាត់​​កំពង់​ប្រណាក និង​សង្កាត់​ប៉ាល​ហាល​ ​សរុប​​ប្រមាណ​៥០០​នាក់ ។

លោក​ផាន់ ​សំអាន​ ​ប្រធាន​មន្ទីរ​សាធារណ​ការ​ និង​ដឹកជញ្ជូន​ខេត្ត​ បានថ្លែងថា ក្រោយ​​រដ្ឋ​ប្រហារ ថ្ងៃ​ទី​​១៨ ​មីនា ឆ្នាំ​១៩៧០ ​​ទី​ប្រជុំ​​ជន​ខេត្ត​ព្រះវិហារ ​ក៏ដូចជា​​នៅ​ទូទាំង​​​ភូមិ​សាស្ត្រ​​ខេត្ត​ទាំង​មូល​ បាន​ក្លាយ​​ទៅជា​តំបន់​សង្គ្រាមរវាង​ខ្មែរ​ក្រហម​ និង​​របប​លន់​ នល់ ។ ក្នុង​របបខ្មែរ​ក្រហម ប្រជា​ពល​រដ្ឋ​​​ក្នុង​ទីរួម​ខេត្ត​ត្រូវ​បាន​បណ្តេញចេញ​​អស់ ហើយ​ពួក​​នេះ​បាន​​​វាយ​កម្ទេច​​ចោល​នូវរាល់​អគារ​​សំណង់​នានា វត្ត​អារាម​ ​មន្ទីរពេទ្យ​​ សាលា​រៀន​ ​ព្រះរាជ​ដំណាក់ ។ល។  ​ដែលកសាង​ឡើង​ក្នុង​សម័យ​សង្គម​​រាស្ត្រ​និយម និងបន្សល់​ទុក​តែ​ស្លាក​ស្នាម​នៃរចនា​ស​ម័​ន្ធ​ផ្លូវ​ខ្វាត់ខ្វែង​ក្នុង​ទីប្រជុំជន​ខេត្ដ​ និងគ្រប​ដណ្ដប់​ទៅ​ដោយ​គ្រាប់​មីន។ ក្រោយ​ថ្ងៃ​៧ មក​រា ឆ្នាំ​១៩៧៩ ទីប្រជុំជន​ខេត្ដ​ត្រូវបាន​កសាងឡើងវិញ​​ជា​បណ្ដើរ​ៗតែ​​ផ្លូវថ្នល់​ក្នុង​ក្រុង​ពុំ​មាន​ក្រាល​កៅស៊ូ​ទេ គឺ​បាន​ស្ថាបនា​ឡើង ដោយ​ក្រាល​ក្រួ​ស​ក្រហម។ រហូត​ដល់​ឆ្នាំ​២០០០ ទើប​ទីប្រជុំជន​ខេត្ដ​បាន​ស្ថាបនា​ផ្លូវ​ដោយក្រាល​កៅស៊ូ ជា​បណ្ដើរ​ៗ រហូត​មក​ដល់​ពេល​នេះ ខេត្ដ​ក៏​បាន​ដំណើរការ​ជួសជុល​ផ្លូវលំ​ក្រាល​ក្រួ​ស​ក្រហម​មក​ក្រាល​កៅស៊ូ​វិញ​ម្ដង​។ ជាក់ស្ដែង នៅថ្ងៃនេះ បាន​បើក​ការដ្ឋាន​ជួសជុល​ផ្លូវ​ពីក្រាល​ក្រួ​ស​ក្រហម​មក​ក្រាល​កៅស៊ូ​វិញមាន​ប្រវែង២.៨៦៨​​ម៉ែត្រ បន្ទាប់​​ពីបាន​ជួសជុល​ផ្លូវ​ជា​ច្រើន​ខ្សែ​រួច​មក​ហើយក្នុង​ទីប្រជុំជន​ក្រុង ។

លោក​អភិបាលខេត្ដ អ៊ុំ ម៉ារ៉ា បានថ្លែងថា ព្រះ​វិហារ គឺជា​ខេត្ដ​មួយស្ថិតនៅ​ជាយ​ដែន និង​ជា​ខេត្ដ​មួយ​ទទួល​​បាន​​ភ្ញៀវ​ទេសចរជាតិ​និង​អន្ដរជាតិ​ជា​ច្រើន​ចូល​មក​ទស្សនា​ ព្រោះមាន​ប្រាសាទ​​បុរាណ​​ប្រមាណ​ជាង​២៤០​ប្រាសាទ ។ ក្នុង​ពិធីនា​ព្រឹក​នោះ ក៏​មាន​ការ​ឧបត្ថម្ភ​អំណោយ​ដល់ប្រជាពលរដ្ឋ​ចូលរួម​ចំនួន១០០​នាក់ ក្នុង​ម្នាក់​ៗ​ទទួល​បាន​សា​រុង​១ ថវិកា​៥​ពាន់​រៀល កាយ​ឫទ្ធិ៥០​នាក់ ម្នាក់​ៗ​សៀវភៅ​៣​ក្បាល ប៊ិ​ច​៣​ដើម ថវិកា​៥​ពាន់​រៀល យុវជន​កាក​បាទ​ក្រហម​៥០​នាក់ ម្នាក់​ៗ​ថវិកា​៥​ពាន់​រៀល៕