រាជធានីភ្នំពេញ ៖ មកដល់ព្រឹកថ្ងៃទី៥ សីហា ២០១១ នេះ មានរយៈពេលជាង៣ខែកន្លងមកហើយ ដែលកម្មករកាត់ដេរនៅរោងចក្រស៊ុបភើតិច ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងភូមិសាស្ត្រសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ប្រមាណជាង១.០០០នាក់ នៅបន្តធ្វើកូដកម្មអហិង្សានៅមុខរោងចក្រដើម្បីទាមទារឱ្យថៅកែរោងចក្រដោះស្រាយពីបញ្ហាប្រាក់ថ្លៃពលកម្មនានាពាក់ព័ន្ធក្នុងច្បាប់ការងារ ប៉ុន្តែខាងរោងចក្រ និងកម្មករនៅមិនទាន់ឯកភាពគ្នាទាំងស្រុងនៅឡើយទេ។
សូមបញ្ជាក់ថា ការធ្វើកូដកម្មខាងលើនេះ ក្រុមកម្មករមានបំណងលើកគ្នាបិទផ្លូវជាតិលេខ២ នៅចំណុចមុខរោងចក្រ ក្នុងនោះមានបំណងចង់ឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ជួយដោះស្រាយ។
មកទល់នឹងពេលនេះ នៅពុំទាន់ដោះស្រាយត្រូវរ៉ូវគ្នាទាំងស្រុងឡើយ ។ ការធ្វើកូដកម្មនេះគឺទាមទារសុំឱ្យថៅកែគិតប្រាក់ពលកម្មការងារកម្មករឱ្យបានច្បាស់លាស់ តាមអតីតភាពការងារ៕
ចែករំលែកព័តមាននេះ