តុលាការបារាំងរាយការណ៍ថា ការស៊ើបអង្កេតមួយលើរូបលោកស្រី CHRISTINE LAGARDE អគ្គនាយិកាថ្មីរបស់ IMF ត្រូវបានបើកធ្វើកាលពីថ្ងៃទី៤ សីហា ពីបទ «រួមគំនិតពង្វាងយកទ្រព្យសម្បត្តិសាធារណៈ និងការក្លែងបន្លំ» ទាក់ទិននឹងអ្នកជំនួញម្នាក់ លោក BERNARD TAPIE កាលពីឆ្នាំ២០០៨។ អតីតរដ្ឋមន្ត្រីសេដ្ឋកិច្ចបារាំងរូបនេះ ដែលត្រូវតែងតាំងកាលពីខែមុន ជាប្រមុខរបស់ IMF ជំនួសលោក DOMINIQUE STRAUSS KAHN ត្រូវទទួលការស៊ើបអង្កេតដឹកនាំធ្វើដោយចៅក្រមឯករាជ្យ៣រូប ដែលនឹងចាប់ផ្តើមពីពាក់កណ្តាលខែសីហាទៅ។
ដែលអាចត្រូវឃុំខ្លួនលោកស្រី CHRI-STINE LAGARDE ដែលបដិសេធចំពោះរាល់ការចោទប្រកាន់ឱ្យដឹងថា លោកស្រីនឹងមិនលាលែងចេញពីតំណែងអគ្គនាយិកា IMF ឡើយ។ IMF បានបញ្ចេញប្រតិកម្មចំពោះការបើកការស៊ើបអង្កេតនេះ ដោយវាយតម្លៃថា រឿងនេះនឹងមិនរារាំងអ្វីឡើយដល់លោកស្រី CHRISTINE LAGARDE ក្នុងការបំពេញភារកិច្ចរបស់លោកស្រី ។ IMF សម្រេចមិនធ្វើអត្ថាធិប្បាយដទៃណាទៀតឡើយ។
ការចោទប្រកាន់ពីការរួមគំនិតពង្វាងយកទ្រព្យសម្បត្តិ សាធារណៈអាចមានទោសជាប់គុក១០ឆ្នាំ និងពិន័យប្រាក់១៥០.០០០អឺរ៉ូ។ លោកស្រី CHRISTINE LAGARDE ទទួលការចោទប្រកាន់ថា បានជ្រើសរើសកាលពីឆ្នាំ២០០៧ ផ្ទុយពីយោបល់របស់បណ្តាភ្នាក់ងារលោកស្រីជួយចេញប្រាក់ដោះស្រាយជម្លោះ ដែលទាក់ទិនដល់ការលក់កាលពីឆ្នាំ១៩៩៣ នូវក្រុមហ៊ុន ADIDAS ពេលនោះគ្រប់គ្រងដោយលោក BERNARD TAPIE ដែលលក់ទៅឱ្យធនាគារឥណទានក្រុងលីយ៉ុងមួយ។ រឿងនេះទាក់ទិនទឹកប្រាក់២៨៥លានអឺរ៉ូ ៕
ចែករំលែកព័តមាននេះ