ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការបង្ក្រាប​​​នៅស៊ីរី​​​បណ្តាល​ឱ្យ​​​មនុស្សស្លា.ប់​​​ដល់​ទៅជាង​​2.000នាក់​​ហើយ​

13 ឆ្នាំ មុន

​រដ្ឋមន្ត្រី​​ការបរទេស​​អាមេរិក​​ លោកស្រីហ៊ីល ឡារី គ្លីនតុន ​​​​ថ្លែងកាលពីថ្ងៃទី​​៤ សីហា ថា សហ​រដ្ឋអាមេរិក​​​យល់​ថា​ រដ្ឋាភិបាល​​របស់​ប្រធានា​ធិប​តី​​​ស៊ីរី លោក​បាចារ អាល់​អាសាដ ជា​អ្នក​​ទទួលខុសត្រូវ​ចំពោះ​​ការ​ស្លា.ប់​របស់​មនុស្ស​ជាង​​​២.០០០​​នាក់ ​ក្នុងការបង្ក្រាប​​​បាតុកម្ម​​ដោយ​សន្តិ​​​វិធី ។

​រដ្ឋមន្ត្រី​​ការបរទេស​​អាមេរិក​​ លោកស្រីហ៊ីល ឡារី គ្លីនតុន ​​​​ថ្លែងកាលពីថ្ងៃទី​​៤ សីហា ថា សហ​រដ្ឋអាមេរិក​​​យល់​ថា​ រដ្ឋាភិបាល​​របស់​ប្រធានា​ធិប​តី​​​ស៊ីរី លោក​បាចារ អាល់​អាសាដ ជា​អ្នក​​ទទួលខុសត្រូវ​ចំពោះ​​ការ​ស្លាប់​របស់​មនុស្ស​ជាង​​​២.០០០​​នាក់ ​ក្នុងការបង្ក្រាប​​​បាតុកម្ម​​ដោយ​សន្តិ​​​វិធី ។​

លោកស្រី​​អះអាង​​ជាថ្មី​​ថា លោក​បា​ចា អាល់​អាសាដ ​​បាន​បាត់បង់​​រាល់​ភាព​​​ស្របច្បាប់​​នៅ​ស៊ីរី ​ចំពោះ​​​​ភ្នែក​ក្រុង​​​​វ៉ាស៊ីនតោន ដោយ​លោក​ស្រី​បន្ត​ថា សហរដ្ឋអាមេរិក​​ និងបណ្តា​​​សម្ព័ន្ធ​មិត្ត​បាន​​​សិក្សា​​ពីមធ្យោបាយ​​​នានា​បង្កើន​ការ​​​គាប​សង្កត់​​លើក្រុង​​​ដាម៉ាស់ ​​លើសពី​​ទណ្ឌ​កម្ម​ចុង​ក្រោយ​​ទាំងឡាយ​។​

យោងតាម​សេចក្តីរាយការណ៍​​​នានា​ថា ការ​បង្ក្រាប​​​បាតុកម្ម​​ និងការបះបោរ​នៅ​​​ស៊ីរី​​​​ពិត​ណាស់​ អ្នក​ស្លាប់​​​ឡើងដល់​​​១.៦០០នាក់​ រួច​ហើយ ​​មនុស្ស​​​៣.០០០​នាក់​បាត់ខ្លួន ​ហើយ​ប្រមាណ​ជា​​២៦.០០០​នាក់​ត្រូវ​ចាប់ខ្លួន ។ ​​សម្រាប់​ពេល​នេះ ចលនា​តវ៉ា​​​ក្នុងប្រទេស​ស៊ីរី​​នៅ​ពុំទាន់​​ចុះ​ថយឡើយ ​​ហើយ​ផ្ទុយ​ទៅវិញ​​​​កាន់​​តែពុំ​កញ្ជ្រោល​។ និទាឃរដូវ​​អារ៉ាប់​នៅស៊ីរី​ ចាប់ផ្តើម​​​ពីថ្ងៃទី​​​១៥ មីនា មក​នៅ​ក្រុង​​​ដាម៉ាស់​។​ រលក​នៃ​ការ​តវ៉ា​​​រីករាលដាល​​​ដល់ទីក្រុង​​​​ដទៃៗ​ទៀត របស់ប្រទេស​​​ ពិសេស​​ក្រុង​ហាម៉ា ​ជាទីក្រុង​​និមិត្តរូប​​ និង​​ទុក្ករកម្ម​​ ព្រោះជា​​​ទីលាន​នៃការ​បះ​បោរ​​មួយ​​ដែលត្រូវ​បង្ក្រាប​ក្នុង​ថ្លុក​ឈាម​​​កាល​ពី​​ឆ្នាំ​​​១៩៨២ (ស្លាប់​ជាង​​​២០.០០០នាក់)៕​