រាជធានីភ្នំពេញ ៖ នាល្ងាចថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ ដឹកនាំដោយលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះត្រួតពិនិត្យឃ្លាំងស្តុកសាច់បង្កក រួមមានដូចជាប្រហិតសាច់ក្ដាម សាច់គោ សាច់បង្កង ជាដើម ដែលទីតាំងដ៏ធំមួយ ស្ថិតនៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្រោយសង្ស័យថា សាច់បង្កកទាំងអស់ភាគច្រើន គឺនាំចូលពីមកពីប្រទេសថៃ ។
រដ្ឋបាលខណ្ឌឫស្សីកែវ សូមជម្រាបជូនថា ឃ្លាំងខាងលើនេះ ត្រូវបានប្រើប្រាស់ជាកន្លែងស្តុកសាច់បង្កក ក្នុងបរិមាណច្រើនរហូតដល់រាប់សិបតោនក្នុងមួយថ្ងៃ ហើយបន្តចែកចាយទៅកាន់ទីផ្សារនានា ក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្ត ។
ទោះជាយ៉ាងនេះក៏ដោយ មន្ត្រីជំនាញ កំពុងត្រួតពិនិត្យ និងមិនទាន់មានការបញ្ជាក់ជាផ្លូវការនៅឡើយទេ ចំពោះលទ្ធផលយ៉ាងណារដ្ឋបាលខណ្ឌឫស្សីកែវ នឹងជម្រាបជូននាពេលក្រោយ ៕








































ចែករំលែកព័តមាននេះ