យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC News បានឱ្យដឹងថា បុរសម្នាក់នៅក្នុងប្រទេសឥណ្ឌូណេស៊ី ឈ្មោះ ភួវ៉ាឌី វ៉ាហ៊ីយូឌី ($Purwadi\ Wahyudi$) អាយុ៤០ឆ្នាំ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទសង្ស័យធ្វើឃាតកម្មលើម្ដាយក្មេករបស់ខ្លួន ដោយសារតែមានចិត្តខឹងសម្បារដែលម្ដាយក្មេកមិនគោរពផ្ដល់តម្លៃដល់រូបលោក ។

ប៉ូលិសបានរាយការណ៍ថា កាលពីថ្ងៃទី១៨ ខែកុម្ភៈ លោក Purwadi បានកុម្ម៉ង់ទិញសាច់មាន់ចិញ្ច្រាំ រួចយកទៅលាយល្បាក់ជ្រលក់ជាមួយនឹងសារធាតុគីមីពុល (ថ្នាំពុលកណ្ដុរ) បន្ទាប់មកបានដឹកជញ្ជូនយកទៅទុកនៅផ្ទះរបស់ជនរងគ្រោះ។ មិនតែប៉ុណ្ណោះ ជនសង្ស័យរូបនេះ បានព្យាយាមរៀបចំទម្លាក់កំហុសទៅលើបងថ្លៃស្រីរបស់ខ្លួន ដែលជាអ្នកបានទៅប្រទះឃើញសាកសពស្ត្រីរងគ្រោះវ័យ៥៧ឆ្នាំ ដេកស្លាប់ក្នុងស្ថានភាពក្អួតចង្អោរពេញផ្ទះ ស្ថិតនៅក្នុងតំបន់ជ្វាកណ្ដាលនានៅថ្ងៃបន្ទាប់ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះឈ្មោះ អាមីណាស់ (Aminah) ត្រូវបានគេយកទៅបញ្ចុះតាមប្រពៃណីរួចរាល់ហើយ ។ ប៉ុន្តែដោយសារមានការសង្ស័យថា ការស្លាប់នេះមិនមែនជារឿងធម្មជាតិ ក្រុមគ្រួសារបានសម្រេចចិត្តទាក់ទងទៅសមត្ថកិច្ច ។ កូនស្រីពៅរបស់សាកសពឈ្មោះ ឡូរីយ៉ានទី ពុទ្រី ($Luriyanti\ Putri$) បានប្រាប់អ្នកស៊ើបអង្កេតថា ម្ដាយរបស់នាងបានទទួល «សាតេមាន់» ពីមនុស្សមិនស្គាល់មុខម្នាក់កាលពីថ្ងៃមុន ហើយនាងថែមទាំងបានហាមឃាត់ម្ដាយកុំឱ្យញ៉ាំវាទៀតផង ។
្របពេលជាមួយគ្នានោះ អ្នកជិតខាងក៏បានរាយការណ៍ដែរថា ពួកគេបានឃើញមាន់ងាប់នៅជិតទ្រង់របស់ជនរងគ្រោះ ។ ផ្អែកលើតម្រុយទាំងនេះ អាជ្ញាធរបានសម្រេចចិត្តគាស់សាកសពយកមកធ្វើតេស្តកោសល្យវិច័យ ហើយជាលទ្ធផលបានរកឃើញសារធាតុគីមីពុលយ៉ាងច្បាស់នៅក្នុងសរីរាង្គសំខាន់ៗរបស់សាកសព ។
បច្ចុប្បន្ន លោក Purwadi ត្រូវបានសមត្ថកិច្ចឃុំខ្លួនជាជនសង្ស័យជាបណ្ដោះអាសន្ន ប៉ុន្តែមិនទាន់មានការចោទប្រកាន់ជាផ្លូវការពីរដ្ឋអាជ្ញានៅឡើយទេ ។ យោងតាមច្បាប់ព្រហ្មទណ្ឌនៃប្រទេសឥណ្ឌូណេស៊ី ជនណាដែលប្រព្រឹត្តបទល្មើសឃាតកម្មគិតទុកជាមុនបែបនេះ នឹងត្រូវប្រឈមមុខនឹងទោសប្រហារជីវិត ឬការជាប់ពន្ធនាគារយ៉ាងតិចណាស់ចំនួន២០ឆ្នាំ។

ចែករំលែកព័តមាននេះ