យុវនារីអូស្ត្រាលីម្នាក់រយៈពេល១០ម៉ោងស្ថិតក្រោមការគំរាមកំហែងដោយគ្រឿងផ្ទុះមួយចងជាប់ករបស់នាងក្នុងគេហដ្ឋានរបស់នាងនាជាយក្រុងស៊ីដនី។ ប៉ូលិសអូស្ត្រាលីបានខិតខំដោះយករបស់សង្ស័យជាគ្រឿងផ្ទុះនេះចេញឱ្យនាងរួចផុតពីគ្រោះថ្នាក់។ ក៏ប៉ុន្តែក្រោយការវិភាគ គ្រឿងផ្ទុះនេះទីបំផុតគេដឹងថាគ្រាន់តែជាគ្រាប់បែកក្លែងក្លាយមួយប៉ុណ្ណោះ។
ប៉ូលិសទទួលការប្រកាសអាសន្នពីយុវនារីសិស្សសាលាវិទ្យាល័យអាយុ១៨ឆ្នាំនោះ នាង MADELEINE PULVER ដែលរស់នៅ MOSMAN ជាយក្រុងស៊ីដនី ដែលរូបនាងជាកូនស្រីរបស់គ្រួសារអ្នកមានបំផុតមួយនៃក្រុងនេះ។ ប៉ូលិសជំនាញខាងគ្រឿងផ្ទុះបានប្រើពេលដល់ទៅ១០ម៉ោង ដើម្បីដោះយករបស់សង្ស័យជាគ្រឿងផ្ទុះនេះចេញ ដែលការដោះមានភាពស្មុគ្រស្មាញបំផុត ។ ដោយដោះយករបស់នោះចេញពីកនាង ហើយនារីនេះត្រូវបានបញ្ជូនមកមន្ទីរពេទ្យ។ ទីបំផុតប៉ូលិសស្រាវជ្រាវដឹងថា របស់នេះពុំមានផ្ទុកវត្ថុធាតុផ្ទុះណាមួយឡើយ៕
ចែករំលែកព័តមាននេះ