ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិកបើកការវាយប្រហារលើអ៉ីរ៉ង់៖ ក្រោយឧទ្ធម្ភាគចក្រចម្បាំង​ធ្លា.ក់ដោយសារបុកគ្នាជាមួយដ្រូនរបស់ក្រុងតេហេរ៉ង់

1 ថ្ងៃ មុន

សង្គ្រាម​អ៉ីរ៉​ង់ ៖ កងទ័ព​អា​មេ​រិ​ក​ប្រកាស​នា​ថ្ងៃ​ទី​៩​ មិថុនា​ ថា បាន​វាយប្រហារ​ប្រឆាំង​អ៉ី​រ៉​ង់​ ក្រោយ​ការ​កម្ទេច​ឧទ្ធម្ភាគចក្រ​ធុន​APACHE មួយ​គ្រឿង​របស់​កងទ័ព​អា​មេ​រិ​ក ក្នុង​ដែនទឹក​នៃ​ឆ្នេរសមុទ្រ​អូ​ម៉​ង់ ដែល​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​ចាត់​ទុក​ថា ​នោះ​ជា​ស្នាដៃ​របស់​អ៉ីរ៉​ង់​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​ផ្សាយ​តាម​បណ្ដាញ​សង្គម ទីបញ្ជាការដ្ឋាន​កណ្ដាល​កងទ័ព​អា​មេ​រិ​ក​នៅ​ម​ជ្ឈឹ​ម​បូព៌ា​គូសបញ្ជាក់​ថា ការ​វាយប្រហារ​ទាំងនេះ​នឹង​ជា​ចម្លើយ​តប​មួយ​សម​ស្រប ចំពោះ​ការ​ឈ្លានពាន​ដ៏​អយុត្តិធម៌​របស់​អ៉ី​រ៉​ង់​។ ការ​ប្រកាស​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​លោក​ត្រាំ​ចោទប្រកាន់​អ៉ី​រ៉​ង់​ថា វាយប្រហារ​ទម្លាក់​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​ហើយ​សន្យា​ថា អា​មេ​រិ​ក​នឹង​តបត​វិញ​។
បណ្ដា​សារព័ត៌​មានអ៉ី​រ៉​ង់​រាយការណ៍​ថា ស្នូរ​ផ្ទុះ​នានា​បាន​លាន់ឮ​លើ​កោះ​មួយ​របស់​អ៉ី​រ៉​ង់​ក្នុង​ច្រក​សមុទ្រ​ហ័​រ​មូស​។ ប្រមុខ​ការទូត​អ៉ី​រ៉​ង់​អះអាង​ថា កងកម្លាំង​យោធា​បរទេស​ដែល​មាន​វត្តមាន​ជិត​ដែនដី​របស់​ប្រទេស អាច​មាន​គ្រោះថ្នាក់​ជា​ប្រចាំ​។

តាម​អ្នក​ទទួលខុសត្រូវ​អា​មេ​រិ​កមួយ​រូប​ថា ឧទ្ធម្ភាគចក្រ​ធុន​APACHE ​នោះ បាន​ធ្លាក់​បន្ទាប់​ពី​បុក​ជាមួយ​ដ្រូ​នអ៉ី​រ៉​ង់​១​គ្រឿង ហើយ​ការ​ស៊ើ​ប​អង្កេត​មួយ​កំពុង​ធ្វើ​ ។ គេ​មិន​ទាន់​ដឹង​ថា​ តើ​ការ​បុក​នោះ​កើត​មាន​ដោយ​អ​ចេតនា​ឬ​យ៉ាងណា​ឡើយ​ ហើយ​សេចក្ដីថ្លែងការណ៍​ផ្លូវការ​ទាំងឡាយ​គ្រាន់តែ​គូសបញ្ជាក់​ថា គ្រោះថ្នាក់​នោះ​ជា​កម្មវត្ថុ​នៃ​ការ​ស៊ើ​ប​អង្កេត​មួយ​។ ចំណែក​បណ្ដា​សារព័ត៌មាន​អា​មេ​រិ​ក​គ្រាន់តែ​រាយការណ៍​ថា ជា​ការ​បុក​គ្នា​មួយ​ជាមួយ​ដ្រូ​នអ៉ី​រ៉​ង់​ប៉ុណ្ណោះ​។ ចំពោះ​លោក​ត្រាំ​វិញ​លើក​ឡើង​ថា ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ​ដ៏​ទំនើប​នោះ​រង​ការ​វាយប្រហារ​ពេល​កំពុង​ហោះហើរ​ល្បាត លើ​ច្រក​សមុទ្រ​ហ័​រ​មូស​ហើយ​ក៏​ធ្លាក់​។ លោក​បន្ត​ថា​ អា​មេ
​រិ​ក​ចាំបាច់​ត្រូវ​ឆ្លើយ​តប​វិញ​ចំពោះ​ការ​វាយប្រហារ​នេះ​។

កងទ័ព​អា​មេ​រិ​ក​បន្ទាប់​មក​ប្រកាស​ថា ខ្លួន​បាន​វាយប្រហារ​អ៉ី​រ៉​ង់​។ ក្រោយ​ការ​ធ្លាក់​ឧទ្ធម្ភាគចក្រ​នោះ​ មក​កងទ័ព​អា​មេ​រិ​កបាន​ប្រើ​ជា​លើក​ដំបូង​នាវា​ដ្រូ​ន ដើម្បី​ជួយ​សង្គ្រោះ​អ្នក​បើក​ឧទ្ធម្ភាគចក្រ​២​នាក់ ដែល​ស្ថិត​ក្នុង​ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ​ធ្លាក់​នៅ​ជិត​ច្រក
​សមុទ្រ​ហ័​រ​មូស​ ។ តាម​លោក​ត្រាំ​ថា​ពួក​គេ​សុខ​សប្បាយ​ទេ ៕