ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ខ្យល់ព្យុះ Nock-ten ​ចុះខ្សោយ​​​បន្ទាប់​ពី​​សម្លា.ប់​​​​ប្រជាជនថៃ​​អស់​7នាក់​

13 ឆ្នាំ មុន

មានមនុស្ស៧នាក់ស្លា.ប់ក្នុងហេតុការណ៍​គ្រោះមហន្តរាយទឹក​ជំនន់នៅភាគខាងជើង​ប្រទេស​ថៃ ដែលបង្កឡើង​ពីកន្ទុយចុងក្រោយ​របស់ខ្យល់ព្យុះត្រូពិក Nock-ten។ ខ្យល់ព្យុះ​មួយនេះក៏បាន​បណ្តាល​ឱ្យមាន​មនុស្ស​​៦០​នាក់​ស្លា.ប់​ក្នុងប្រទេសហ្វីលីពីនផងដែរ​។​ នេះបើតាម​សម្តីផ្លូវ​ការ​និយាយ​កាលពីថ្ងៃ​ព្រហស្បតិ៍។

មានមនុស្ស៧នាក់ស្លាប់ក្នុងហេតុការណ៍​គ្រោះមហន្តរាយទឹក​ជំនន់នៅភាគខាងជើង​ប្រទេស​ថៃ ដែលបង្កឡើង​ពីកន្ទុយចុងក្រោយ​របស់ខ្យល់ព្យុះត្រូពិក Nock-ten។ ខ្យល់ព្យុះ​មួយនេះក៏បាន​បណ្តាល​ឱ្យមាន​មនុស្ស​​៦០​នាក់​ស្លាប់​ក្នុងប្រទេសហ្វីលីពីនផងដែរ​។​ នេះបើតាម​សម្តីផ្លូវ​ការ​និយាយ​កាលពីថ្ងៃ​ព្រហស្បតិ៍។

ទឹកជំនន់​ដែលបង្ក​​ឡើង​ដោយ​ខ្យល់​ព្យុះ​នេះ​ក៏បានបណ្តាល​ឱ្យប៉ះពាល់ដល់ជីវ​ភាព​រស់​នៅ​របស់ប្រជាជនប្រហែលជិត​កន្លះ​លាននាក់ ដែល​រស់​នៅក្នុងខេត្តចំនួន​១៦ របស់ថៃ​តាំងពី​សប្តាហ៍មុន​។ នេះបើតាមសម្តី​របស់​មន្ត្រីនៃ​នាយក​ដ្ឋានសម្រាល និងបង្ការ​គ្រោះ​មហន្តរាយ​នៃប្រទេសថៃ​និយាយ​។

មានមនុស្ស១២នាក់​បាន​រងរបួស និង​​៤​នាក់ផ្សេងទៀតនៅបាត់ខ្លួននៅឡើយ ​ក្នុង​ពេល​មានទឹកជំនន់និងបាក់ដី​ដោយសារ​មាន​ភ្លៀង​ធ្លាក់​​ខ្លាំង​ខុសពី​ធម្មតា​នៅភាគខាងជើង និង​​ឦសាន​នៃប្រទេសថៃ ដោយឥទ្ធិពលខ្យល់ព្យុះ Nock-ten បង្កើតជារលកសម្ពាធទាប តែ​ពេលនេះវា​បាន​​ថមថយកម្លាំងបន្តិចហើយ។

​ខ្យល់ព្យុះ Nock-ten ដែល​យក​​​ឈ្មោះ​សត្វ​បក្សី​មួយប្រភេទ​នៅ​ប្រទេស​ឡាវ​​នេះ បាន​បណ្តាល​​ឱ្យ​មនុស្សស្លាប់​ចំនួន​៦៦នាក់ និង​បាត់​ខ្លួន១៧នាក់​នៅក្នុងប្រទេស​ហ្វីលី​ពីន។ ​ជន​រង​គ្រោះ​ស្លាប់​​ដោយ​សារ​​លង់ទឹក ​កប់ក្នុងដី​​ ចំណែក​​អ្នក​បាត់ខ្លួនភាគច្រើន​ជា​អ្នក​នេសាទ​ដែលចេញ​ទៅ​សមុទ្រ។ ​​ខ្យល់​ព្យុះ​នេះ ក៏​បាន​សម្លាប់​មនុស្ស​ម្នាក់​ផង​ដែរ​​នៅ​ក្នុង​ប្រទេស​វៀត​ណាម​កាល​ពីថ្ងៃសៅរ៍​សប្តាហ៍​មុន​៕​