អភិបាលរងខេត្តជាស្ត្រី២រូប ត្រូវបានប្រកាសផ្ទេរភារកិច្ចពីអភិបាលរងខេត្តឧត្តរមានជ័យ មកខេត្តបន្ទាយមានជ័យនិងអភិបាលរងខេត្តបន្ទាយមានជ័យ ទៅខេត្តឧត្តរមានជ័យ
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី២រូបជាអភិបាលរងខេត្តត្រូវបានប្រកាសផ្ទេរភាកិច្ចពីអភិបាលរងខេត្តឧត្តរមានជ័យមកខេត្តបន្ទាយមានជ័យនិងអភិបាលរងខេត្តបន្ទាយមានជ័យទៅខេត្តឧត្តរមានជ័យនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។
ក្នុងពិធីប្រកាសក្រោមអធិបតីពីឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងមន្ត្រីស្ថានប័នចូលរួមជាច្រើនរូប។
ពិធីប្រកាសផ្ទេរភាកិច្ចលោកស្រី មុំ ពុទ្ធីតា អភិបាលរងខេត្តឧត្តរមានជ័យត្រូវបានផ្ទេរកិច្ចមកខេត្តបន្ទាយមានជ័យជំនួសលោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យត្រូវបានផ្ទេរកិច្ចទៅខេត្តឧត្តរមានជ័យជំនួសលោកស្រី មុំ ពុទ្ធីតា ដោយលោកស្រី រស់ សុផានី ជាអភិបាលរងខេត្តបន្ទាយមានជ័យដល់អាណិត្តិ៨ឆ្នាំ។
ឯកឧត្តម ផាន់ ចាន់ធុល មានប្រសាសន៍ថា៖ពិធីប្រកាសស្ត្រី២រូបជាអភិបាលរងខេត្តដែលត្រូវបានប្រកាសផ្ទេរកិច្ចពីខេត្តឧត្តរមានជ័យមកខេត្តបន្ទាយមានជ័យផ្ទេរកិច្ចពីខេត្តបន្ទាយមានជ័យទៅខេត្តឧត្តរមានជ័យដែលជាស្ត្រីថ្នាក់ដឹកនាំខេត្ត ហើយកោតសសើរនិងវាយតម្លៃពីក្រុមប្រឹក្សាខេត្តនិងគណៈអភិបាលខេត្តនិងមន្ត្រីរាជការ ប្រជាពលរដ្ឋ ដែលបានខិតខំប្រឹងប្រែងនិងបំពេញតួនាទីភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីសម្រេចបាននូវលទ្ធផលច្រើនជាពិសេសក្នុងការធានាថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ ៕









ចែករំលែកព័តមាននេះ