ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​៥ ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះដែលស៊ីភ្លើងខ្លាំងជាងម៉ាស៊ីនត្រជាក់

12 ម៉ោង មុន

បច្ចេកវិទ្យា៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ក្រៅពីម៉ាស៊ីនត្រជាក់ នៅមានឧបករណ៍ជាច្រើនទៀតដែលស៊ីភ្លើងដោយស្ងៀមស្ងាត់ ប្រសិនបើអ្នកមិនយកចិត្តទុកដាក់នឹងធ្វើឱ្យវិក្កយបត្រភ្លើងកើនឡើងខ្ពស់៖

ទីមួយគឺទូទឹកកកចាស់ៗ ដែលប្រើប្រាស់ថាមពលកាន់តែខ្លាំងដើម្បីរក្សាភាពត្រជាក់។ ទីពីរគឺម៉ាស៊ីនទឹកក្តៅ ដែលការបើកចោលជាប់រហូតអាចធ្វើឱ្យការស៊ីភ្លើងកើនឡើងដល់ទៅ ៤ ដងបើធៀបនឹងការប្រើប្រាស់ធម្មតា។ ទីបីគឺកុំព្យូទ័រលើតុ ជាពិសេសសម្រាប់អ្នកដែលទុកវាចោលក្នុងរបៀប Sleep ឬមិនបិទម៉ាស៊ីន។ ទីបួនគឺឆ្នាំងដាំបាយអគ្គិសនី ដែលមុខងាររក្សាកម្ដៅអាចស៊ីភ្លើងច្រើនជាងពេលដាំបាយធម្មតា។ ចុងក្រោយគឺទូរទស្សន៍ ដែលការដាក់ក្នុងរបៀបរង់ចាំ (Standby) ជាយូរអាចបង្កើនការចំណាយភ្លើងដោយមិនដឹងខ្លួន។

ដើម្បីកាត់បន្ថយការចំណាយ អ្នកគួរដកព្រីភ្លើងចេញនៅពេលមិនប្រើប្រាស់ ជ្រើសរើសឧបករណ៍សន្សំសំចៃភ្លើង (Inverter) ប្រើប្រាស់បរិក្ខារក្នុងម៉ោងដែលមានតម្លៃភ្លើងទាប និងបិទឧបករណ៍អគ្គិសនីភ្លាមៗនៅពេលមិនត្រូវការ។ ការផ្លាស់ប្តូរទម្លាប់តូចតាចទាំងនេះ នឹងជួយឱ្យអ្នកសន្សំសំចៃថាមពល និងចំណាយបានយ៉ាងច្រើនក្នុងមួយខែៗ៕