រាជធានីភ្នំពេញ ៖ បើមិនមានការកែប្រែទេ នៅព្រឹកស្អែក ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ស្នងការដ្ឋាននគរបាលរាជធានភ្នំពេញ បានរៀបចំពិធីបង្ហាញមុខជនសង្ស័យ ចំនួន៣ក្រុម ដែលមានចំនួន១៧នាក់ (ស្ត្រីម្នាក់) ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌផ្សេងគ្នា ។
ក្រុមទី១ ៖ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៧និង៤៣នាទី ជនសង្ស័យបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ (បានសម្រច) ស្ថិតនៅចំណុចមុខហាងចិន បុរីពិភពរស្មី ភូមិព្រែកតា គង់ សង្កាត់ចាក់អង្រែរលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ លុះរសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ សហការជា មួយអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបានម្នាក់ នៅចំណុចផ្លូវ៥១ ប៉ាស្ទីរ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ជនសង្ស័យមានឈ្មោះ ស៊ឺម មិនា ហៅអាជា ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ។
ជនរងគ្រោះក្នុងអំពើឆក់នោះមានឈ្មោះ BAO DENG HUI ជនជាតិចិន ភេទប្រុស ។
ក្រុមទី២ ៖ ករណីហិង្សាដោយចេតនា ដោយមានស្ថានទម្ងន់ទោស (វាយទៅលើជនរងគ្រោះ នឹងវាយសមត្ថកិច្ច) នៅចំណុចបុរីសូនី សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រមាណ២និង៣០នាទីយប់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៦។ លុះនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង០៣និង៣០នាទីទៀបភ្លឺ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវ និងឃាត់ជនសង្ស័យ បានចំនួន១០នាក់ ៖
១.ឈ្មោះ នី ឆាយតិច ហៅ អាពេជ្រ ភេទប្រុស អាយុ១៨ឆ្នាំ
២.ឈ្មោះ គីម ចន្ទ័ដេវិដ ហៅ អាវិត ភេទប្រុស អាយុ១៨ឆ្នាំ
៣.ឈ្មោះ សឺង ពុទ្ធិវង្ស ហៅ អាវង្ស ភេទប្រុស អាយុ១៨ឆ្នាំ
៤.ឈ្មោះ សឿន សាវុធ ហៅ អាវុធ ភេទប្រុស អាយុ១៨ឆ្នាំ
៥.ឈ្មោះ ហេង ប៉េងហ៊ា ហៅអាប៉េងហ៊ា ភេទប្រុស អាយុ១៦ឆ្នាំ
៦.ឈ្មោះ កែវ ស៊ូផេង ហៅអាផេង ភេទប្រុស អាយុ១៦ឆ្នាំ
៧.ឈ្មោះ រ៉ុន រតនៈ ហៅអាមិញ ភេទប្រុស អាយុ១៦ឆ្នាំ
៨.ឈ្មោះ រ៉ុន វេហា ហៅ អាយូ ភេទប្រុស អាយុ១៦ឆ្នាំ
៩.ឈ្មោះ យ៉ុន យ៉ុងអ៊ី ហៅ អាយ៉ុង ភេទប្រុសអាយុ១៦ឆ្នាំ
១០.ឈ្មោះ រ៊ី ប៊ុនណារ៉េន ហៅរ៉ែន ភេទប្រុស អាយុ១៦ឆ្នាំ
វត្ថុតាងចាប់យក ៖ ដងឆត្រ័ធ្វើសកម្មភាព ៣ ដើម ដែកទីបជ្រុង ១។ ករណីនេះមានជនរងគ្រោះឈ្មោះ សំណាង ត្រាឌីតា ហៅត្រា អាយុ២៤ ឆ្នាំ ។
ក្រុមទី៣ ៖ ករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស (កាប់ទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួសដៃធ្ងន់ធ្ងរ) នៅចំណុចវាលស្រែ១០០ ភូមិបែកបក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ វេលាម៉ោងប្រមាណ១៥និង៣០នាទី ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦។ លុះថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង៣ទៀបភ្លឺ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវ និងឃាត់ជន សង្ស័យចំនួន៦ នាក់ ៖
១.ឈ្មោះ ម៉ុន ផារ៉ាយុ ភេទប្រុស អាយុ១៧ ឆ្នាំ
២.ឈ្មោះ ថា រក្សា ភេទប្រុស អាយុ១៧ ឆ្នាំ
៣.ឈ្មោះ គី សំនៀង ភេទប្រុស អាយុ១៧ឆ្នាំ
៤.ឈ្មោះ តាំង ឆាយហុក ភេទប្រុស អាយុ១៨ ឆ្នាំ
៥.ឈ្មោះ ចែម សុចន្ទ ភេទប្រុស អាយុ១៧ ឆ្នាំ
៦.ឈ្មោះ ស៊ីន ចរណៃ ភេទស្រី អាយុ១៦ ឆ្នាំ
វត្ថុតាងចាប់យក ៖ ដាវធ្វើសកម្មភាពចំនួន ២ ដាវ ។ ក្រុមនេះសមត្តកិច្ច បាននិងកំពុងបន្តតាមចាប់ខ្លួនបក្សពួកបន្ថែមទៀត។
ក្រោយបង្ហាញមុខជនសង្ស័យទាំង១៧នាក់ សមត្ថកិច្ច នឹងនាំខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី ៕




ចែករំលែកព័តមាននេះ