ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ​ដឹក​ឈើ​គ្រញូង​បុក​មន្ត្រី​ប៉េអឹម​ឈរ​ស្ទាក់​ផ្លូវ​ប៉ើង​50​ម៉ែត្រ

13 ឆ្នាំ មុន

ខេត្ត​មណ្ឌល​គិរី​ ៖ មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​​ម្នាក់​ស្លា.ប់​​បាត់​បង់​ ជីវិតភ្លាមៗ​ដោយ​សារ​​ព្យាយាម​ស្ទាក់​ឃាត់​រថ​យន្ត​កាមរី​មួយ​គ្រឿង​​ដែល​ សង្ស័យ​ថា​ ​ផ្ទុក​​ឈើ​គ្រញូង​​ ហើយ​ត្រូវ​រថ​យន្ត​នោះ​បុក​ប៉ើង​ជាង​៥០​ម៉ែត្រ​។ ហេតុ​ការណ៍​នេះ​កើត​​ឡើង​នៅ​វេលា​ម៉ោង​៤ និង​១០​នាទី​រសៀល​ ថ្ងៃ​ទី​៣

ខេត្ត​មណ្ឌល​គិរី​ ៖ មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​​ម្នាក់​ស្លាប់​​បាត់​បង់​ជីវិតភ្លាមៗ​ដោយ​សារ​​ព្យាយាម​ស្ទាក់​ឃាត់​រថ​យន្ត​កាមរី​មួយ​គ្រឿង​​ដែល​សង្ស័យ​ថា​ ​ផ្ទុក​​ឈើ​គ្រញូង​​ ហើយ​ត្រូវ​រថ​យន្ត​នោះ​បុក​ប៉ើង​ជាង​៥០​ម៉ែត្រ​។ ហេតុ​ការណ៍​នេះ​កើត​​ឡើង​នៅ​វេលា​ម៉ោង​៤ និង​១០​នាទី​រសៀល​ ថ្ងៃ​ទី​៣ សីហា នៅ​​មុខ​ស្នាក់​ការ​​អភិរក្ស​ជីវៈចម្រុះ​សីមា​ក្នុង​ភូមិ​អូរ​លាម ឃុំស្រែ​ក្ទម្ព ស្រុក​កែវ​សីមា។

លោក​ប៉ែត ភក្ត្រា អនុ​ប្រធាន​​កម្រង​កម្ម​វិធី​អភិរក្ស​ជីវៈ​ចម្រុះ​​សីមា​​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​ លោក​និង​កម្លាំង​រួម​ការ​ងារ​បាន​ដើរ​ល្បាត​​នៅ​តំបន់​អភិរក្ស​ក៏​ប្រទះ​ឃើញ​រថ​យន្ត​កាមរី​​មួយ​គ្រឿង​​ បើក​ចេញ​​ពី​ព្រៃ​អភិ​រក្ស​មក​លើ​ផ្លូវ​ជាតិ​លេខ​​៧៦A ឆ្ពោះ​ទៅ​ស្រុក​កែវ​សីមា​។ ដោយ​មាន​ការ​សង្ស័យ​ថា រថ​យន្ត​នោះ​​ផ្ទុក​ឈើខុស​ច្បាប់​ក៏​បើក​ដេញ​ និង​ហៅ​​ឱ្យឈប់​ តែ​រថ​យន្ត​នោះ​មិន​ព្រម​​ឈប់​ និង​​បើក​កាន់​តែ​លឿន​ថែម​ទៀត​។ ​ដោយ​ដេញ​​មិន​ទាន់​លោក​បាន​ទូរ​ស័ព្ទ​​​ទៅ​មន្ត្រី​នៅ​ស្នាក់​ការ​ជួយ​ស្ទាក់​ឃាត់​ដើម្បី​ត្រួត​ពិនិត្យ​មើល ​តែ​រថ​យន្ត​នោះ​មិន​បាន​ឈប់​ទេ​ក៏​បើក​បំបុក​​បារាស់​ ខណៈ​មន្ត្រីប៉េ​អឹម​របស់​លោក​​ដែល​ទៅ​ដាក់​បារាស់​បានឈរ​ឃាត់​ឱ្យ​ឈប់​​នៅ​កណ្តាល​ផ្លូវ​ក៏​ត្រូវ​បុក​ស្លាប់​តែ​ម្តង​។

លោក​ប៉ែក ភ័ក្ត្រា​ ​ឱ្យ​ដឹង​ថា បន្ទាប់​ពី​ឃើញ​ជន​សង្ស័យ​​បើក​រថ​យន្ត​បំបុក​យ៉ាង​សាហាវ​បែប​នេះ​​លោក​និង​កម្លាំង​ឯ​ទៀត​បាន​បើក​រថ​យន្ត​ដេញតាម​​បន្ត​ទៀត​។ លុះ​ដេញ​​បាន​ចំងា​យ​ប្រហែល​៣០០​ម៉ែត្រ​ពី​ស្នាក់​ការ​ស្រាប់​តែ​ប្រទះ​ឃើញ​រថ​យន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​ស្តា​រិច​ពណ៌​ស​-ក្រហម​ ពាក់​ស្លាក​លេខ​ភ្នំពេញ​២L៨៤២៩ ដែល​​បើក​បរ​ដោយ​ឈ្មោះ​ធូរ​ ​បើក​​ពាំង​ពី​មុខ​រថ​យន្ត​របស់​លោក​ក៏​បុក​គ្នា​មួយ​សា​ទៀត​ បណ្តាល​ឱ្យ​ក្រឡាប់​នៅ​លើ​ផ្លូវ​ជាតិ​តែ​ម្តង​។ រថ​យន្ត​ម៉ាក​ស្តារិច​ជា​កម្ម​សិទ្ធិ​របស់​ឈ្មោះ​ធូរ ជា​បក្ស​ពួក​របស់​រថ​យន្ត​សង្ស័យដឹក​ឈើ​​ដែល​បើក​​គេច​ទៅ​បាត់​នោះ ​ទើប​ឈ្មោះ​ធូរ​បើក​រថ​យន្ត​​ទៅ​ពាំង​ទទឹង​ផ្លូវ​ដោយ​ចេតនា​ដើម្បី​កុំឱ្យ​សមត្ថ​កិច្ច​ដេញ​ចាប់​រថ​យន្ត​ និង​ជន​សង្ស័យ​​បាន​។ ឈ្មោះ​ធូរ​ត្រូវ​សមត្ថ​កិច្ច​ចាប់​ខ្លួន​ភ្លាម​នៅ​កន្លែង​​កើត​ហេតុ​។​
លោក​​បន្ថែម​ឱ្យ​ដឹង​ទៀត​ថា មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​​លើ​ផ្ទៃ​ប្រទេស​ដែល​​ស្លាប់​ឈ្មោះ​រឿន ចាន់​រ៉ា មាន​ស្រុក​កំណើត​នៅ​​ខេត្ត​ស្វាយ​រៀង​​ ហើយ​​សព​​ត្រូវ​បាន​​​ដឹក​យក​ទៅ​ស្រុក​កំណើត​ដើម្បី​​ឱ្យ​សាច់​ញាតិ​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណី​។

លោក​ខៃ វណ្ណៈ មន្ត្រី​ផ្នែក​ព្រហ្ម​ទណ្ឌ​​ស្រុក​កែវ​សីមា​ឱ្យ​ដឹង​ថា ក្រុម​សមត្ថ​កិច្ច​បាន​រក​ឃើញ​រថ​យន្ត​ដែល​បើក​បំបុកបណ្តាល​ឱ្យ​​ស្លាប់​មន្ត្រី​ប៉េ​អឹម​​នោះហើយ ​ដោយ​ជន​សង្ស័យ​​យក​រថ​យន្ត​នោះ​ទៅ​ប្លុង​ចោល​នៅ​ក្បែរ​ប៉ុស្តិ៍​សុខ​ភាពស្រុក​។ រថ​យន្ត​បង្ក​ហេតុ​ម៉ាកកាមរី​គូទ​ស្វិត​ ស៊េរី​ឆ្នាំ​១៩៩១​ ពណ៌​ត្រី​ឆ្លូញ ពាក់​ស្លាក​លេខ​គ៩៣១៥​ភព២ជា​​របស់​ឈ្មោះ​ធូរ​ និង​បើក​បរ​ដោយ​កូន​ចៅ​របស់​ឈ្មោះ​ធូរ​​។ រថ​យន្ត​បង្ក​ហេតុ​ និង​រថ​យន្ត​បិទ​គូ​ទ​ត្រូវ​​សមត្ថ​កិច្ច​បញ្ជូន​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋ​បាល​ស្រែ​ក្ទម្ព ឯ​ឈ្មោះ​ធូរ​ត្រូវ​បាន​បញ្ជូន​ខ្លួន​​ទៅ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ដើម្បី​ចាត់​ការ​បន្ត​៕