ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ! ឪពុកមានិងក្មួយ ចេញទៅនេសាទ​ ត្រូវខ្យល់ព្យុះបោកបក់​លិ.ចទូក ស្លា.ប់ទាំង២នាក់

18 ម៉ោង មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ អាសូរប្រជានេសាទ ជនជាតិខ្មែរឥស្លាម២នាក់ត្រូវជា ពូនិងក្មួយ បានបាត់ខ្លួន ដោយសារខ្យល់ព្យុះបោកបក់ ចំទូកនេសាទរបស់ពួកគាត់ បណ្ដាលឲ្យលិចចូលទន្លេ ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២និង ៣០ នាទី រសៀលថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៦ នៅចំណុចស្ដីកោង ខាងក្រោមព្រែកជ្រោយប បុស្ស ប្រហែល ៥០០ ម៉ែត្រ ស្ថិតនៅក្នុងឃុំកំពង់ហាវ ស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង។ តាមការបញ្ជាក់ របស់សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះត្រូវជាឪពុកមានិងក្មួយមាន ឈ្មោះ ម៉ា ណាន អាយុ ២៦ ឆ្នាំ( ត្រូវជាឪពុកមា) និងឈ្មោះ ភ្លី អាប់ឌុលរ៉ម៉ាន អាយុ ១៥ ឆ្នាំ (ត្រូវជាក្មួយប្រុស) ទាំងពីរនាក់រស់នៅ ភូមិទី ៤ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

ប្រភពដដែលបានបន្តថានៅមុនពេលកើតហេតុជនរងគ្រោះដែលត្រូវជាឪពុកមា និង ក្មួយ បានចេញទូកទៅនេសាទដោយដាក់បណ្ដែត មង នៅចំណុចទីតាំងកើតហេតុដូចសព្វដង ។ប៉ុន្តែនៅរសៀលថ្ងៃនោះ ស្រាប់តែមានខ្យល់ព្យុះបានបោកបក់យ៉ាងខ្លាំង ចំទូកជនរងគ្រោះទាំងពីរនាក់ បណ្ដាលឱ្យលិចចូលទន្លេ បាត់ខ្លួនទាំងពីរនាក់ឪពុកមានក្មួយ។ ពេលស្ងប់ខ្យល់បងប្អូនប្រជានេសាទ បានចេញទៅរុករកភ្លាមៗដែរ ប៉ុន្តែរកមិនឃើញ។

នៅព្រឹកឡើងនៅថ្ងៃទី ៨ ខែមិថុនាឆ្នាំ ២០២៦ ក៏លើកគ្នាចេញរុករកម្ដងទៀត ដោយប្រើប្រាស់ទូក ជាច្រើនគ្រឿងនិងអ្នកជំនាញមុជទឹកជាច្រើននាក់ផង រហូតដល់ម៉ោង ៩និង ១៥ នាទីព្រឹក ទើបបានប្រទះឃើញ សពជនរងគ្រោះ ទាំងពីរនាក់ឪពុកមានិងក្មួយ នៅចំណុច ខាងក្រោមព្រែកជ្រោយ ប បុស្ស មានចម្ងាយប្រមាណ ៥០០ម៉ែត្រពីកន្លែងកើតហេតុ។ សពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីខ្មែរឥស្លាម នៅលំនៅដ្ឋានជនរងគ្រោះ៕