ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះម៉ូតូ​វ៉ា​​រថយន្ត​​ផុត​ដួលបោក​ក្បាល​​កិន​ពីក្រោយស្លា.ប់​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​បុរសម្នាក់​បានស្លា.ប់​​បាត់​បង់ជីវិត​​យ៉ាង​អាណោចអាធ័ម​​ក្នុង​​​ឧប្បត្តិ ​ហេតុ​​​គ្រោះថ្នាក់​ចរាចរណ៍​​​ដ៏រន្ធត់​មួយ​ដែល​បាន​កើតឡើង​​​នៅលើ​កំណាត់​ ​​​ផ្លូវជាតិ​លេខ​​១ មុខ​វិទ្យាល័យ​​ច្បារអំពៅ ​ស្ថិតក្នុង​​សង្កាត់​និរោធ ​ខណ្ឌ​មានជ័យ កាលពីវេលាម៉ោង​​​​៧​និង​​​៣០​នាទី​យប់ថ្ងៃទី​​៣ សីហា ​​ឆ្នាំ​២០១១

រាជធានីភ្នំពេញ​​ ៖ ​​បុរសម្នាក់​បានស្លាប់​​បាត់​បង់ជីវិត​​យ៉ាង​អាណោចអាធ័ម​​ក្នុង​​​ឧប្បត្តិ​ហេតុ​​​គ្រោះថ្នាក់​ចរាចរណ៍​​​ដ៏រន្ធត់​មួយ​ដែល​បាន​កើតឡើង​​​នៅលើ​កំណាត់​​​​ផ្លូវជាតិ​លេខ​​១ មុខ​វិទ្យាល័យ​​ច្បារអំពៅ ​ស្ថិតក្នុង​​សង្កាត់​និរោធ ​ខណ្ឌ​មានជ័យ កាលពីវេលាម៉ោង​​​​៧​និង​​​៣០​នាទី​យប់ថ្ងៃទី​​៣ សីហា ​​ឆ្នាំ​២០១១ ។

បុរស​រងគ្រោះ​ក្នុងហេតុការណ៍​​​​ខាងលើនេះ ឈ្មោះ​នីម ​ថេន អាយុ​​៣៤​ឆ្នាំ ​​​មុខរបរ​​​រត់ម៉ូតូឌុប ​រស់​​​​នៅ​ក្នុង​ភូ​មិព្រែក​តាទិន ឃុំស្វាយ​ប្រ​ទាល ​​ស្រុក​ស្អាង ​ខេត្តកណ្តាល​។ ​មុនពេល​​​ជួប​ហេតុ​ការណ៍​​គ្រោះថ្នាក់​​​​ឈ្មោះ​​នីម ថេន ជិះម៉ូតូ​ធុន​C100 កូរ៉េ ​ពណ៌​​ក្រហម ​ធ្វើដំណើរ​​​​លើ​ដង​ផ្លូវ​ជាតិ​លេខ​​១ ក្នុងទិសដៅ​​ពីកើត​ទៅលិច លុះដល់​ចំណុច​​កើតហេតុ ​​ក៏បើក​​​ម៉ូតូ​វ៉ា​រថយន្ត​​ម៉ាក FUSO ពណ៌ស ដែល​​​​ធ្វើដំណើរ​​​​ស្របទិស​គ្នា​​​​​។ ប៉ុន្តែ​​ចៃ​ដន្យ​​​អាក្រក់​​​ពេល​​​វ៉ា​ផុត​​ស្រាប់តែ​ម៉ូតូ​ធ្លាក់​​​​​ជង្ហុក បណ្តាល​​ឱ្យ​​​ជនរងគ្រោះ​​​ដួលបោក​ខ្លួន​​​ពី មុខ​រថយន្ត​​ហើយ​ត្រូវ​រថយ​ន្តកិន​​បែក​ក្បាល​ស្លាប់​​ភ្លាមៗ​​តែម្តង​។​ ដោយឡែក​​ អ្នកបើកបរ​​​រថយន្ត​​​ខាង​លើ ​​ក្រោយ​ពី​​ដឹង​ថា​កិន​​មនុស្ស​​​ស្លាប់ ​ក៏​​បាន​រត់​​គេច​ខ្លួន​​​ចោល​រថយន្ត​​​​។

ក្រោយ​ហេតុការណ៍​​គ្រោះ​ថ្នាក់​​​កើតឡើង​​ សមត្ថកិច្ច​​នគរបាល​ខណ្ឌ​មាន​ជ័យ​​បានចុះ​​វាស់​វែង​​រួច​យក​​រថ​យន្ត​​​ និងម៉ូតូ​​​ទៅ​រក្សា​ទុក​នៅ​ស្នង​ការដ្ឋាន​​នគរបាល​​រាជ​ធានី​ភ្នំពេញ​ដើម្បី​ចាត់​ការ​​តាមច្បាប់​។ ​ចំណែក​​សព​បុរស​រងគ្រោះ​​ សមត្ថ​កិច្ច​​​​បានទំនាក់ទំនង​​​ទៅ​ក្រុម​គ្រួសារ​​ឱ្យ​មក​ទទួល​​យក​ទៅ​ធ្វើបុណ្យ​​នៅស្រុក​កំណើត៕