ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួចម្ដងសមប្រកប ញ៉ាមមកលួចម្ដងទៀត ក៏ត្រូវសមត្ថកិច្ចក្រសោបបានទាំងចោរទាំងអ្នកទិញ នៅកំពង់ស្ពឺ

3 អាទិត្យ មុន

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​ចំនួន​០២​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​សាមគ្គី​មុន្នី​ជ័យ ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​ធ្វើ​សកម្មភាព​លួច​លូ​យក​ទៅ​លក់​ឲ្យ​ស្ត្រី​ម្នាក់​ម្ដង​បាន​សម្រេច ។ ហើយ​ញ៉ាម​ទៅ​លួច​ម្ដងទៀត ក៏​បាន​សមត្ថកិច្ច​ក្រសោប​បាន​ទាំងអស់​តែ​ម្តង ។

ការ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​បាន​ធ្វើ​ឡើង កាលពី​យប់​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០២៦ ស្ថិត​នៅ​ក្នុង​ដី​ឡូត៍​មួយ​កន្លែង​ក្នុងភូមិ​យស់​ជោ ឃុំ​ជើង​រាស់ ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ ។

នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ បាន​និយាយ​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ខាងលើ គឺ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បាន​ធ្វើការ​ល្បាត តាម​មូលដ្ឋាន និង​តំបន់​ងាយ​រង​គ្រោះ​ដោយ​អនុវត្ត​តាម​ការ​ដឹកនាំ​បញ្ជា​ដ៏​ខ្ពង់ខ្ពស់ ពី​លោក​ឧត្ដមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ នៅ​វេលា​ម៉ោង​១១​និង​៤០​នាទី​រំលង​អធ្រាត្រ ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០២៦ កម្លាំង​បាន​ធ្វើការ​ល្បាត​ដល់​ចំណុច​ដី​ឡូ​តិ៍​មួយ​កន្លែង​ស្ថិត​នៅ​ភូមិ​យស់​ជោ ឃុំ​ជើង​រាស់ ស្រុក​សាមគ្គី​មុនី​ជ័យ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ពាក់ព័ន្ធ​ករណី​លួច​លូ​នៅ​ក្នុង​ដី​ឡូ​តិ៍​មួយ​កន្លែង ។

ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​ទី​១-/​ឈ្មោះ រិ​ទ្ធ រ៉ា​វី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ និង​ទី​២-/​ឈ្មោះ គី​ម លី​ហៃ ភេទ​ប្រុស អាយុ​២០​ឆ្នាំ អ្នក​ទាំង​ពីរ​រស់នៅ​ក្នុងភូមិ​ទឹក​ឬ​ស្សី ឃុំ​មាន​ជ័យ ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ ។

នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ​បាន​និយាយ​ដឹង​ថា បើ​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ខាងលើ​ពួក​ខ្លួន​ពិតជា​បាន​ជិះ​គោ​យន្ត​កន្ត្រៃ​មក​លួច​ដឹក​លូ​ចំនួន​០២​លើក នៅ​ចំណុច​កើតហេតុ​ខាងលើ ដោយ​លួច​ដឹក​លូ​យក​ទៅ​លក់​ឱ្យឈ្មោះ ណែម ណាត ភេទ​ស្រី អាយុ​៥១​ឆ្នាំ រស់នៅ​ក្នុងភូមិ​ទឹក​ឬ​ស្សី ឃុំ​មាន​ជ័យ ស្រុក​សាមគ្គី​មុនី​ជ័យ លូ​មួយ​កង់​ក្នុង​តម្លៃ​១០០០០​រៀល​(​មួយ​ម៉ឺន​រៀល​) ។ ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យវត្ថុ​តាង​ដកហូត​៖ គោ​យន្ត​ចំនួន​០១​គ្រឿង លូ​ចំនួន​០៤​កង់ ។

បច្ចុប្បន្ន​ក្រុម​ជនសង្ស័យ​ទាំង​អ្នក​លួច និង​អ្នក​ទទួលផល​ចោរកម្ម​ខាងលើ​ត្រូវ​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>