ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តិចនិកប្រើម៉ាស៊ីនត្រជាក់ឱ្យត្រជាក់យូរតាមបែបជប៉ុន

1 ខែ មុន

បច្ចេកវិទ្យា៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ដើម្បីរក្សាភាពត្រជាក់ក្នុងផ្ទះដោយមិនចំណាយភ្លើងច្រើនក្នុងរដូវក្ដៅ ជនជាតិជប៉ុនតែងអនុវត្តវិធីសាស្ត្រសន្សំសំចៃយ៉ាងមានប្រសិទ្ធភាព ដោយពួកគេកំណត់សីតុណ្ហភាពម៉ាស៊ីនត្រជាក់នៅកម្រិតមធ្យមត្រឹម ២៦-២៨ អង្សាសេ ហើយប្រើកង្ហាល់ជំនួយដើម្បីចែកចាយខ្យល់ត្រជាក់ឱ្យបានស្មើល្អក្នុងបន្ទប់។

ក្រៅពីនេះ ពួកគេតែងបិទវាំងននដើម្បីការពារកម្ដៅថ្ងៃមិនឱ្យចាំងចូលផ្ទះ និងរក្សាឱ្យម៉ាស៊ីនដំណើរការជាប់លាប់ដោយមិនបើក-បិទញឹកញាប់ពេកនៅពេលចេញក្រៅក្នុងរយៈពេលខ្លី។

គន្លឹះចុងក្រោយដែលសំខាន់បំផុតគឺការលាងសម្អាតតម្រងខ្យល់ម៉ាស៊ីនត្រជាក់ជាប្រចាំរៀងរាល់ ២ ទៅ ៤ សប្តាហ៍ម្តង ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការធ្វើឱ្យត្រជាក់ និងជួយកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនីបានយ៉ាងច្រើន៕