ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្ស​​សម​ រង្ស៊ី ​គ្រោង​ធ្វើ​​សមាជ​​លើក​​ទី​​៥​របស់​ខ្លួន ​ដើម្បី​​បោះឆ្នោត​​​​ជ្រើ​ស​​រើស​​ប្រធានថ្មី​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​យោងតាមសេចក្តី​​ជូន​ដំណឹង​​​របស់​គណបក្ស​​​សម រង្ស៊ី ​​​ដែលបានចេញ​ផ្សាយ​​កាលពីថ្ងៃទី​​​​២ សីហា ​​​២០១១ ​ឱ្យ​ដឹង​ថា ​អគ្គលេខាធិការ​​​នៃគណបក្ស​​សម​ រង្ស៊ី ​​សូម​ជម្រាប​​ជូន​​​ដំណឹង​ដល់​ថ្នាក់ដឹក​នាំ​​សមាជិក សមា​ជិកា​​គណបក្ស​​​ និងសាធារណ​ជន​ទាំងអស់​​ឱ្យ​បាន​ជ្រាប​ថា ​គណៈ​កម្មាធិការ​​​អចិន្ត្រៃយ៍​​​គណបក្ស​​​បានសម្រេច​​​​

រាជធានីភ្នំពេញ​​ ៖ ​​យោងតាមសេចក្តី​​ជូន​ដំណឹង​​​របស់​គណបក្ស​​​សម រង្ស៊ី ​​​ដែលបានចេញ​ផ្សាយ​​កាលពីថ្ងៃទី​​​​២ សីហា ​​​២០១១ ​ឱ្យ​ដឹង​ថា ​អគ្គលេខាធិការ​​​នៃគណបក្ស​​សម​ រង្ស៊ី ​​សូម​ជម្រាប​​ជូន​​​ដំណឹង​ដល់​ថ្នាក់ដឹក​នាំ​​សមាជិក សមា​ជិកា​​គណបក្ស​​​ និងសាធារណ​ជន​ទាំងអស់​​ឱ្យ​បាន​ជ្រាប​ថា ​គណៈ​កម្មាធិការ​​​អចិន្ត្រៃយ៍​​​គណបក្ស​​​បានសម្រេច​​​​នៅក្នុងកិច្ចប្រជុំ​​​កាលពីថ្ងៃទី​​​១ សីហា ​​២០១១ ​​នឹង​រៀបចំ​ធ្វើ​សមាជ​​​គណបក្ស​​​លើកទី​​​៥ នៅថ្ងៃទី​​​១១ កញ្ញា ​​​២០១១ ខាង​មុខ​នេះ​។​

សេចក្តីជូនដំណឹង​​នោះចុះហត្ថលេខា​​​​ដោយ​លោកស្រីកែ ​សុវណ្ណ​រតន៍ ​​ជាអគ្គលេខា​ធិការ​គណ​​​បក្ស​​សម រង្ស៊ី ​​​។ របៀបវារៈ​នៃ​សមាជ​​​ត្រូវ​បាន​​ដាក់​ជូន​សមាជិក​គណៈ​​កម្មាធិការ​នាយកនៃ​​​គណ​បក្ស​សម្រេច​ក្នុងកិច្ច​​​ប្រជុំកាលពីថ្ងៃទី​​​​៤​សីហា ​​២០១១ ​។ មន្ត្រី​​គណប​ក្ស​សម រង្ស៊ី ​បានបញ្ជាក់​ថា ​​របៀប​វារៈ​រួមមាន​ការ​បោះឆ្នោត​​​ជ្រើ​សរើស​​ប្រធាន​គណបក្ស​​​ថ្មីដែល​​តាម​​ទម្លាប់​​​ការ​ជ្រើ​សរើស​​​ប្រធាន​​បក្សថ្មីត្រូវ​​ធ្វើឡើង​​​​រយៈ​ពេល​​​៣​ឆ្នាំ​ម្តង​។ ​​ការ​កំណត់​​ទិសដៅ​​​ និង​​ពង្រឹង​ការ​​រៀបចំ​ការ​ចុះ​ឈ្មោះ​​​​បោះឆ្នោត​​​ និងការ​កំណត់​​​​​ទិសដៅ​​​​រៀបចំ​​​យុទ្ធសាស្ត្រ​​​​សម្រាប់​​​ដណ្តើម​​​​​​ជោគជ័យ​ក្នុងការបោះឆ្នោត​​ឃុំ​-សង្កាត់​​បោះ​ឆ្នោត​​​ព្រឹទ្ធ​​​សភា និងបោះឆ្នោត​​​ជាតិ ៕