ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​ដក​ហូត​​តំណែង​​អ្នក​ទទួល​​ខុស​ត្រូវ​ជាន់​​ខ្ពស់​ផ្នែក​​នុយ​ក្លេ​អ៊ែរ​​៣រូប

13 ឆ្នាំ មុន

រដ្ឋា​ភិ​បាល​ជប៉ុន​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​៤ សីហា ថា ជប៉ុន​នឹង​ដក​ហូត​តំណែង​អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​ផ្នែក​ថាម​ពល​នុយ​ក្លេ​អ៊ែរ​​៣​រូប​មក​ពី​ការ​គ្រប់​គ្រង​របស់​ពួក​គេ​មិន​បាន​ល្អ​លើ​វិបត្តិ​នុយ​ក្លេ​អ៊ែរ​នៅ​ហ្វូ​គូ​ស៊ីម៉ា​ និង​រឿង​អាស្រូវ​មួយ​ចំនួន​ដែល​ញ៉ាំង​ឱ្យ​បាត់​ទំនុក​ចិត្ត​របស់​សាធា​រណ​ជន​ចំពោះ​នុយ​ក្លេ​អ៊ែរ​។

ក្នុង​សន្និ​សីទ​សារ​ព័ត៌​មាន​មួយ​ រដ្ឋ​មន្ត្រី​សេដ្ឋ​កិច្ច​ ពាណិជ្ជ​កម្ម​ និង​ឧស្សាហ​កម្ម​ជប៉ុន​ លោក​បាន​រី​ កា​អ៊ី​អឺ​ដា គូស​បញ្ជាក់​ថា លោក​នឹង​ធ្វើ​ការ​ផ្លាស់​ប្តូរ​​ក្នុង​ផ្ទៃ​នៃ​ក្រសួង​របស់​លោក​ ជា​ពិសេស​​​ផ្នែក​ទទួល​បន្ទុក​ខាង​​ការ​អភិវឌ្ឍ​​ និង​ធ្វើ​ឱ្យ​រៀប​រយ​នៃ​ឧស្សាហ​កម្ម​នុយ​ក្លេ​អ៊ែរ​។ រដ្ឋ​មន្ត្រី​រូប​នេះ​​អះអាង​ពី​ព័ត៌​មាន​ទាំង​ឡាយ​ចេញ​ផ្សាយ​ក្នុង​ម៉ាស៊ីន​ឃោសនា​ជប៉ុន​ដែល​និយាយ​ពី​ការ​ដក​ហូត​តំណែង​​មន្ត្រី​ជាន់​ខ្ពស់​ជា​ច្រើន​ដែលមាន​អនុ​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋ​កិច្ច​​ ពាណិជ្ជ​កម្ម​ និង​ឧស្សាហ​កម្ម​ អគ្គ​នាយក​របស់​ទី​ភ្នាក់​ងារ​ថាម​ពល​ និង​ធន​ធាន​ធម្ម​ជាតិ​ និង​ប្រមុខ​ទី​ភ្នាក់​ងារ​សន្តិ​សុខ​នុយ​ក្លេ​អ៊ែរ​ និង​ឧស្សាហ​កម្ម​។ យើង​ពិភាក្សា​ពី​ការ​ផ្លាស់​ប្តូរ​នេះ​ចាប់​តាំង​ពី​ប្រមាណ​ជា​១​ខែ​មក​ហើយ។

លោក​កា​អ៊ី​អឺ​ដា​បញ្ជាក់​ថា ការ​ប្រកាស​ជា​ផ្លូវ​ការ​ពី​ការ​ចាក​ចេញ​របស់​អ្នក​ទទួល​ខុស​ត្រូវ​ទាំង​៣​រូប​នោះ​នឹង​ធ្វើ​នា​ពេល​បន្តិច​ទៀត​នេះ៕