ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សវនាការ​​​កាត់ទោស​​​លោក​មូបារ៉ាក់ ​​​បន្ត​​ធ្វើ​នា​ថ្ងៃទី​​15 ​សីហា​

12 ឆ្នាំ មុន

ថ្ងៃ​​ដំបូងនៃ​​សវនាការ​​​កាត់ទោស​​​អតីតប្រធា​នាធិបតី​​​អេហ្ស៊ីប ​​លោកហូស្នី ​មូបារ៉ាក់ ​បាន​បញ្ចប់​​​នាវេលា​រសៀល​ថ្ងៃទី​​៣ សីហា នៅ​​ទីក្រុង​​​គែរ​។ ​សវនាការ​​​លើក​ក្រោយ​​កាត់ទោស​​អតីតមេ​ដឹកនាំ​​​​អេហ្ស៊ីប​​​រូបនេះ​​​​ត្រូវ​បាន​កំណត់ធ្វើ​​​នា​ថ្ងៃ​​ទី​​១៥ សីហា​។​ លោក​​មូបារ៉ាក់ ​​បានបដិសេធ​​យ៉ាងម៉ឺង​ម៉ាត់​​​នូវ​រាល់ការ​​​ចោទប្រកាន់​​ប្រឆាំង​រូបលោក​​​ពីបទ​​សម្លា.ប់​

ថ្ងៃ​​ដំបូងនៃ​​សវនាការ​​​កាត់ទោស​​​អតីតប្រធា​នាធិបតី​​​អេហ្ស៊ីប ​​លោកហូស្នី ​មូបារ៉ាក់ ​បាន​បញ្ចប់​​​នាវេលា​រសៀល​ថ្ងៃទី​​៣ សីហា នៅ​​ទីក្រុង​​​គែរ​។ ​សវនាការ​​​លើក​ក្រោយ​​កាត់ទោស​​អតីតមេ​ដឹកនាំ​​​​អេហ្ស៊ីប​​​រូបនេះ​​​​ត្រូវ​បាន​កំណត់ធ្វើ​​​នា​ថ្ងៃ​​ទី​​១៥ សីហា​។​ លោក​​មូបារ៉ាក់ ​​បានបដិសេធ​​យ៉ាងម៉ឺង​ម៉ាត់​​​នូវ​រាល់ការ​​​ចោទប្រកាន់​​ប្រឆាំង​រូបលោក​​​ពីបទ​​សម្លាប់​ពួកបាតុករ និង​ពីបទ​​​​ពុករលួយ ។

​​នៅ​ខាង​ក្រៅ​តុលាការ​​មាន​មនុស្ស​​​ជា​ច្រើន​រយ​នាក់​​បាន​ប្រមូលផ្តុំ​​​គ្នា ក្នុងនោះ​​​មាន​​​បណ្តាគ្រួសារ​​​ជន​រងគ្រោះ​ និង​​​ពួកអ្នក​​កាសែត​ដែល​​តាមដាន​​​សវនា​ការ​​​តាមរយៈ​អេក្រង់​​​ទូរទស្សន៍​​​ធំមួយ ។ ពួក​អ្នក​គាំទ្រ​​លោកមូបារ៉ាក់ ​​បានប៉ះទង្គិចគ្នា​​​ជា​មួយ​ពួកប្រឆាំង​​​នា​ពេលព្រឹក​​ព្រលឹម​​ បន្ទាប់មក​​​​ពេលកំពុងធ្វើ​សវនាការ​ញ៉ាំង​ឱ្យ​​មានការ​ផ្អាក​​​​សវនាការ​មួយ​រយៈ​។​ លោកហូស្នី ​មូបារ៉ាក់ ​​​អាយុ​​៨៣​ឆ្នាំ ​​បាន​គ្រប់​គ្រង​​​​ប្រទេស​អេហ្ស៊ីប រយៈ​ពេល​​៣០ឆ្នាំ ៕​