ការអនុម័តរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប លើសេចក្តីថ្លែងការណ៍មួយដែលថ្កោលទោសការបង្ក្រាបនៅស៊ីរី ពុំបានបញ្ឈប់រថក្រោះរបស់លោកប្រធានាធិបតីបាចា អាល់អាសាដ បន្តការវាយលុកឡើយដោយការវាយលុកថ្មីកាលពីយប់ថ្ងៃទី៣ សីហា ក្នុងភាគកណ្តាលក្រុងហាម៉ា បណ្តាលឱ្យមនុស្សស្លាប់យ៉ាងតិច៤៥នាក់ ។
យោងតាមសកម្មជនប្រឆាំងម្នាក់ដែលអាចគេចខ្លួនរួចថា មនុស្ស៤០នាក់បានស្លាប់ក្រោមការបាញ់ផ្លោង និងការបាញ់រះ ដោយកាំភ្លើងយន្តរបស់បណ្តារថក្រោះក្នុងសង្កាត់អាល់ហាឌ័រតែមួយគត់ ។ ចំណែកមនុស្ស៥នាក់ទៀត ក្នុងនោះមានកុមារ២នាក់ស្លាប់ពេលពួកគេប៉ុនប៉ងចាកចេញពីទីក្រុងហាម៉ា តាមរថយន្ត។
កងរថក្រោះស៊ីរីបានធ្វើប្រតិបត្តិការចាប់ពីថ្ងៃទី៣១ កក្កដា មក នៅក្រុងហាម៉ា ជាចំណុចកណ្តាលនៃចលនាតវ៉ាដែលកំពុងបន្តចាប់តាំងពីពាក់កណ្តាលខែមីនា មកប្រឆាំងរបបលោកប្រធានាធិបតីបាចាអាល់ អាសាដ ៕
ចែករំលែកព័តមាននេះ