ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកអូបាម៉ា​ស្នើ​រុស្ស៊ី​​​បង្ហើយ​ការ​ចរចា​​​ចូល​ជា​សមាជិក​អង្គ​ការ​​ពាណិជ្ជកម្ម​​​ពិភពលោក​​នាដាច់​​​ឆ្នាំនេះ

13 ឆ្នាំ មុន

​​ប្រធានាធិបតី​អាមេរិក​លោកបារ៉ាក់​អូបាម៉ា​​​បានអំពាវនាវ​​​​កាលពីថ្ងៃទី​៣ សីហា ​ដល់​រុស្ស៊ីឱ្យ​​​ដោះ​ស្រាយ​​រាល់បញ្ហា​ដែល​នៅ​សេស​សល់​​ហើយ​​បង្ហើយ​​ការ​ចរចា​​សម្រាប់​​ចូល​ជាសមាជិកអង្គ​ការ​ពាណិជ្ជ​កម្ម​ពិភពលោក​ WTO នាដំណាច់​​​ឆ្នាំ ២០១១នេះ ។ ក្នុង​សេចក្តី​​ប្រកាស​មួយ​​សេតវិមាន​​គូ​ស​បញ្ជាក់​​​​ថា ប្រធានាធិបតីរុស្ស៊ី​​​លោកឌីមីទ្រី ម៉េដ​វេ​ដេវ

​​ប្រធានាធិបតី​អាមេរិក​លោកបារ៉ាក់​អូបាម៉ា​​​បានអំពាវនាវ​​​​កាលពីថ្ងៃទី​៣ សីហា ​ដល់​រុស្ស៊ីឱ្យ​​​ដោះ​ស្រាយ​​រាល់បញ្ហា​ដែល​នៅ​សេស​សល់​​ហើយ​​បង្ហើយ​​ការ​ចរចា​​សម្រាប់​​ចូល​ជាសមាជិកអង្គ​ការ​ពាណិជ្ជ​កម្ម​ពិភពលោក​ WTO នាដំណាច់​​​ឆ្នាំ ២០១១នេះ ។

ក្នុង​សេចក្តី​​ប្រកាស​មួយ​​សេតវិមាន​​គូ​ស​បញ្ជាក់​​​​ថា ប្រធានាធិបតីរុស្ស៊ី​​​លោកឌីមីទ្រី ម៉េដ​វេ​ដេវ ​​ធ្លាប់​​បាន​​ទូរស័ព្ទ​​​​ទៅកាន់​លោកប្រធានា​ធិប​តី​​អូបាម៉ា​​ដោយពិភាក្សា​លើ​ការ​ចរចា​​​ស្តីពី​ការ​​ចូលរបស់​​រុស្ស៊ី​​ជាសមាជិក​ WTO ។ ប្រធានា​ធិបតី​ទាំង២​សុទ្ធ​​តែកត់សម្គាល់​​​ឃើញ​ពីការ​​រីក​ចម្រើន​​យ៉ាងច្រើន​​ដែលសម្រេច​បាន​ក្រោយពី​ការជួបពិភាក្សា​​កាលពី​​ប៉ុន្មាន​សបា្តហ៍​​មុនមក ។

​យោងតាម​​សេតវិមាន ​លោកអូបាម៉ា​គូស​បញ្ជាក់​​ពីភាព​ចាំបាច់​សម្រាប់​រុស្ស៊ី​​​ធ្វើ​ការ​ជាមួយ​​​សមាជិក​ដទៃ​ទៀត​​​របស់​ WTO ដើម្បី​​ដោះ​ស្រាយ​​បញ្ហា​​ទាំងឡាយ​ដែលនៅ​​ជាប់គាំង​​ហើយ​នាំ​ទៅ​ដល់ការ​ចរចា ​ដែល​ឱ្យ​រុស្ស៊ី​​បានចូល​ជា​សមា​ជិក​ WTO នាដំណាច់​​ឆ្នាំនេះ ។ ​រុស្ស៊ី​​ដែលស្វះ​ស្វែង​​ចូល​ជា​សមាជិក​ WTO ​​ចាប់​តាំងពី​១៨ឆ្នាំ​​មកហើយនោះ គឺ​ជា​មហា​អំណាច​សេដ្ឋកិច្ច​មួយ​ដែល​ស្ថិត​នៅ​ក្រៅ​​ WTO ៕