ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌូ​ណេ​ស៊ី ៖ ​ស្លា.ប់​10នាក់​​ក្នុង​គ្រោះ​​ថ្នាក់​ធ្លាក់​​ឧទ្ធម្ភាគ​ចក្រ​មួយ​​នៅ​ខេត្ត​​ស៊ូ​ឡា​វេ​ស៊ី​

13 ឆ្នាំ មុន

អ្នក​ជួយ​សង្គ្រោះ​រាយ​ការណ៍​តាម​ទូរ​ស័ព្ទ​ប្រាប់​ទី​ភ្នាក់​ងារ​ព័ត៌​មាន​ចិន​ស៊ីន​ហួ​កាល​ពី​ថ្ងៃ​ទី​៤ សីហា ថា មនុស្ស​ទាំង​អស់​ដែល​ជិះ​លើ​ឧទ្ធម្ភា​គ​ចក្រ​មួយ​គ្រឿង​ត្រូវ​ស្លា.ប់​ក្នុង​គ្រោះ​ថ្នាក់​ធ្លាក់​ឧទ្ធម្ភាគ​ចក្រ​កាល​ពី​ថ្ងៃ​ទី​៣ សីហា នៅ​ខេត្ត​ស៊ូ​ឡា​វេ​ស៊ីខាង​ជើង​។ មនុស្ស​១០​នាក់​ត្រូវ​ស្លា.ប់​ក្នុង​គ្រោះ​ថ្នាក់​នេះ​។

អ្នក​ជួយ​សង្គ្រោះ​រាយ​ការណ៍​តាម​ទូរ​ស័ព្ទ​ប្រាប់​ទី​ភ្នាក់​ងារ​ព័ត៌​មាន​ចិន​ស៊ីន​ហួ​កាល​ពី​ថ្ងៃ​ទី​៤ សីហា ថា មនុស្ស​ទាំង​អស់​ដែល​ជិះ​លើ​ឧទ្ធម្ភា​គ​ចក្រ​មួយ​គ្រឿង​ត្រូវ​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ធ្លាក់​ឧទ្ធម្ភាគ​ចក្រ​កាល​ពី​ថ្ងៃ​ទី​៣ សីហា នៅ​ខេត្ត​ស៊ូ​ឡា​វេ​ស៊ីខាង​ជើង​។ មនុស្ស​១០​នាក់​ត្រូវ​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​នេះ​។

ឧទ្ធម្ភាគ​ចក្រ​នោះ​បាន​បាត់​បង់​ការ​ទាក់​ទង​កា​ល​ពី​ថ្ងៃ​ទី​៣​ សីហា ជាមួយ​ទី​បញ្ជា​ការ​ក្នុង​តំបន់​ភ្នំ​មួយ​នៃ​ខេត្ត​ស៊ូ​ឡា​វេ​ស៊ីខាង​ជើង​។ នេះ​ជា​ការ​អះ​អាង​កាល​ពី​យប់​ថ្ងៃ​ទី​៣ សីហា​ របស់​ក្រសួង​ដឹក​ជញ្ជូន​​ឥណ្ឌូ​ណេ​ស៊ី។ អ្នក​នាំ​ពាក្យ​របស់​ក្រសួង​នោះ​លោក​បាម​បង់​អ័រ​វ៉ាន​និយាយ​ថា ឧទ្ធម្ភាគ​ចក្រ​នេះជា​របស់​សហគ្រាស​ឯក​ជន​មួយ​បាន​បាត់​បង់​ការ​ទាក់​ទង​នា​វេលា​ម៉ោង​៦ និង​២៦​នាទី​ម៉ោង​សាកល​ពេល​វា​ហោះ​ហើរ​លើ​ភូមិ​វូ​ឌុក៕