ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហ​រដ្ឋ​អាមេរិក​៖ ​ធាតុ​អាកាស​ក្តៅ​​ខ្លាំង​សម្លា.ប់​​មនុស្ស​​12នាក់​​ក្នុង​ទី​ក្រុង​​ដាល់​ឡាស់​

13 ឆ្នាំ មុន

ប្រភព​ព័ត៌​មាន​ជា​ផ្លូវ​ការ​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​៣ សីហា ថា មនុស្ស​សរុប​១២​នាក់​ស្លា.ប់​ដោយ​សារ​ធាតុ​អាកាស​ក្តៅ​ខ្លាំង​ក្នុង​ទី​ក្រុង​ដាល់​ឡាស់​ ខណៈ​ដែល​សីតុណ្ហ​ភាព​ឡើង​យ៉ាង​ខ្ពស់​ពុំ​ធ្លាប់​មាន​ពី​មុន​មក​ក្នុង​រដ្ឋ​ជា​ច្រើន​។ នៅ​ដាល់​ឡាស់​ជា​ទី​ក្រុង​ធំ​ទី​៣​នៃ​រដ្ឋ​តិច​សាស់​សីតុណ្ហ​ភាព​ឡើង​ដល់​៣៨​អង្សា​សេ​ដែល​កើត​មាន​រយៈ​ពេល​៣២​ថ្ងៃ​ជាប់ៗ​​គ្នា​មក​

ប្រភព​ព័ត៌​មាន​ជា​ផ្លូវ​ការ​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​៣ សីហា ថា មនុស្ស​សរុប​១២​នាក់​ស្លាប់​ដោយ​សារ​ធាតុ​អាកាស​ក្តៅ​ខ្លាំង​ក្នុង​ទី​ក្រុង​ដាល់​ឡាស់​ ខណៈ​ដែល​សីតុណ្ហ​ភាព​ឡើង​យ៉ាង​ខ្ពស់​ពុំ​ធ្លាប់​មាន​ពី​មុន​មក​ក្នុង​រដ្ឋ​ជា​ច្រើន​។ នៅ​ដាល់​ឡាស់​ជា​ទី​ក្រុង​ធំ​ទី​៣​នៃ​រដ្ឋ​តិច​សាស់​សីតុណ្ហ​ភាព​ឡើង​ដល់​៣៨​អង្សា​សេ​ដែល​កើត​មាន​រយៈ​ពេល​៣២​ថ្ងៃ​ជាប់ៗ​​គ្នា​មក​ដល់​ថ្ងៃ​ទី​៣ សីហា ហើយ​មនុស្ស​១២​នាក់​ស្លាប់​ដោយ​សារ​ការ​ក្តៅ​ខ្លាំង​នេះ​។

យោង​តាម​​ការ​ព្យាករណ៍​​ទាំង​ឡាយ​ថា សីតុណ្ហ​ភាព​ឡើង​ជាន់​ខ្ពស់​​បំផុត​នា​សប្តាហ៍​នេះ​ក្នុង​ទី​ក្រុង​សំខាន់ៗ​នៃ​រដ្ឋ​តិច​សាស់​ដូច​ជា​ទី​ក្រុង​ដាល់​ឡាស់​ ក្រុង​អូស្ទីន និង​ក្រុង​សាន់​អាន​តូ​នី​ញ៉ូ​។ រដ្ឋ​យ៉ាងតិច​​ចំនួន​១៤​របស់​សហ​រដ្ឋ​អាមេរិក​រង​ការ​ប៉ះ​ពាល់​ដោយ​សីតុណ្ហ​ភាព​ឡើង​ខ្ពស់​បំផុត​។ ឧទាហរណ៍​នៅ​រដ្ឋ​អូ​ក្លា​ហូ​ម៉ា​ធាតុ​អាកាស​ក្តៅ​ខ្លាំង​សម្លាប់​មនុស្ស​១១​នាក់​។ ការ​ប្រកាស​អាសន្ន​ពី​ធាតុ​អាកាស​ក្តៅ​ខ្លាំង​បំផុត​រក្សា​ទុក​រហូត​ដល់​ថ្ងៃ​ទី​៥ សីហា សម្រាប់​តំបន់​ភាគ​ច្រើន​នៃ​រដ្ឋ​អូក្លា​ហូ​ម៉ា ៕