ពលរដ្ឋសិង្ហបុរីនឹងទៅកាន់ហឹបឆ្នោតនាថ្ងៃទី២៧ សីហា ខាងមុខនេះដើម្បីជ្រើសរើសប្រធានាធិបតីថ្មី ប្រសិនបើការតែងតាំងប្រធានាធិបតីមានការជំទាស់តវ៉ាប្រឆាំង។
នាយករដ្ឋមន្ត្រីសិង្ហបុរីលោកលី សៀនឡុង កាលពីថ្ងៃទី៣ សីហា បានផ្តល់ភាពស្របច្បាប់ដល់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីដោយប្រកាសថា ថ្ងៃតែងតាំងប្រធានាធិបតីកំណត់ត្រឹមថ្ងៃទី១៧ សីហា។
នៅសិង្ហបុរីតំណែងប្រធានាធិបតីគ្រាន់តែជាតំណែងនិមិត្តរូបបែបពិធីការមួយប៉ុណ្ណោះ។ ប្រធានាធិបតីចប់អាណត្តិលោក SR NA-THAN ដែលឡើងធ្វើប្រធានាធិបតី២អាណត្តិ ព្រោះគ្មានគូប្រជែងប្រកាសថា លោកនឹងមិនកាន់តំណែងនោះសម្រាប់អាណត្តិទី៣មួយទៀតឡើយ។ នាឆ្នាំនេះមានបេក្ខជនដល់ទៅ៥រូបសម្រាប់តំណែងប្រធានាធិបតី។ យោងតាមម៉ាស៊ីនឃោសនាក្នុងស្រុកថា អាចមានបេក្ខជនថ្មីៗទៀតរហូតដល់ពេលផុតកំណត់ការចុះឈ្មោះនាថ្ងៃទី៦ សីហា៕
ចែករំលែកព័តមាននេះ