ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវាដឹកប្រេង​លីប៊ី​មួយ​គ្រឿង​​​ត្រូវ​ចាប់​​ពង្វាង​ដោយ​​អាថ៌​កំបាំង​​​នៅសមុទ្រ​​មេឌីទែររ៉ាណេ​

13 ឆ្នាំ មុន

​នាវា​ដឹកប្រេង​លីប៊ី​​មួយគ្រឿង​​ត្រូវ​បាន​​ចាប់​ពង្វាង​ក្នុងដែនទឹក​​របស់​​ម៉ាល់​ត៍ អាច​ដោយ​​ពួក​​ឧទ្ទាម​លីប៊ីប្រហែល​​​ជា​តាម​រយៈ​ជំនួយ​របស់កង​​កម្លាំង​​ពិសេស​អឺរ៉ុប ។​ ប្រភពជិត​ដិត ​​នឹង​រឿងនេះ ​រាយការណ៍​​កាល​ពីថ្ងៃទី​​​​៣ សីហា ​ថា នាវា​​​ឈ្មោះ​ CARTAGENA បានបោះ​យុថ្កា​​​ជិត​ដែនទឹក​​ម៉ាល់ត៍ ​​ខណៈ​ពេលត្រូវ​​​នាវា​​​សណ្តោង​មួយគ្រឿងដោត​ទង់ជាតិ​​លីប៊ី​​​​

​នាវា​ដឹកប្រេង​លីប៊ី​​មួយគ្រឿង​​ត្រូវ​បាន​​ចាប់​ពង្វាង​ក្នុងដែនទឹក​​របស់​​ម៉ាល់​ត៍ អាច​ដោយ​​ពួក​​ឧទ្ទាម​លីប៊ីប្រហែល​​​ជា​តាម​រយៈ​ជំនួយ​របស់កង​​កម្លាំង​​ពិសេស​អឺរ៉ុប ។​ ប្រភពជិត​ដិត ​​នឹង​រឿងនេះ ​រាយការណ៍​​កាល​ពីថ្ងៃទី​​​​៣ សីហា ​ថា នាវា​​​ឈ្មោះ​ CARTAGENA បានបោះ​យុថ្កា​​​ជិត​ដែនទឹក​​ម៉ាល់ត៍ ​​ខណៈ​ពេលត្រូវ​​​នាវា​​​សណ្តោង​មួយគ្រឿងដោត​ទង់ជាតិ​​លីប៊ី​​​​អូស​យកចេញ​ពីទីនោះ ។

នាវា​ដឹក​​ប្រេង​នេះ​​ជា​របស់​ក្រុមហ៊ុន​រដ្ឋាភិបាល​​លីប៊ី GENERAL NATIONAL MARITIME TRANSPORT ដែលត្រួតត្រា​​ដោយ​កូនប្រុស​​ម្នាក់របស់​​​លោក​មូអាម៉ា កាដាហ្វី ​គឺ​លោក​ហាន​នី​បាល់ ។ ​នាវា​នេះ​​​​ត្រូវនាំទៅ​​កាន់ទីក្រុង​​បេន​ហ្គា​ហ្ស៊ី រដ្ឋធានី​​របស់ពួក​​​ឧទ្ទាមលីប៊ី​​ស្ថិត​នៅភាគខាង​កើតប្រទេស ​​ក្រោម​ការ​​​​តាម​ឃ្លាំ​មើល​​យ៉ាង​​​ប្រកិត​របស់​​​អូតង់ ​ដែលមាននាវា​​ចម្បាំង​​១៧​គ្រឿង​ក្នុងសមុទ្រ​មេឌីទែររ៉ាណេ​។ ​​អូតង់​​​បញ្ជាក់​​​​​ពីការ​តាម​ដាន​​​​នាវា​នេះ​​ ក៏ប៉ុន្តែ​​​​ពុំអះអាង​​ថា ​​ត្រូវ​បាន​​ចាប់ពង្វាង​ ។

យោង​​តាម​ប្រភព​ព័ត៌មាន​​​​មួយ​ថា នាវា CARTAGENA ត្រូវចាប់​ពង្វាង​​​ដោយពួកលីប៊ី ​ដែលធ្វើ​សកម្ម​ភាព​ដោយគ្មាន​ការយល់ព្រម​​របស់​ក្រុមប្រឹក្សា​​​ជាតិ​បណ្តោះ​អាសន្ន​លីប៊ី CNT ។ នាវា​នេះ​ដឹក​ប្រេង​សាំង​​​៤០.០០០​តោន ដែល​ដំបូង​គ្រោង​ផ្តល់​​​ឱ្យ​​​កុង​ទ្រីប៉ូលី ។ ពួក​ឧទ្ទាមលីប៊ី​ធ្លាប់​​បាន​ចាប់ពង្វាង​​កាល​ពីខែមីនា នូវ​នាវា​ដឹកប្រេង​​មួយ​ទៀត​​របស់​ក្រុមហ៊ុន​ប្រេង​រដ្ឋាភិបាល​លីប៊ី៕​