ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៉ីរ៉ង់គ្រោងរៀបចំពិធីបុណ្យស.ព​រយៈពេល​៣ថ្ងៃ ជូនមេដឹកនាំកំពូល អាយ៉ាតុឡា អាលី ខាមេនី

3 ម៉ោង មុន

សង្គ្រាម​អ៉ី​រ៉​ង់ ៖ អ៉ី​រ៉​ង់​គ្រោង​ធ្វើ​បុណ្យសព​ជាតិ​រយៈពេល​៣​ថ្ងៃ ជូន​ដល់​មេ​ដឹក​នា​កំពូល​របស់​ខ្លួន​លោក​អា​យ៉ា​តុឡា​អា​លី​ខា​មេ​នី ៣​ខែ​ក្រោយ​ពី​លោក​ស្លាប់​ក្នុង​ការ​វាយប្រហារ​របស់អ៉ី​ស្រា​អែ​ល​នា​ថ្ងៃ​បំ​បូ​ង​នៃ​សង្គ្រាម​គឺ​ថ្ងៃ​ទី​២៨​ កុម្ភៈ​។

នៅ​មិន​ទាន់​មាន​ថ្ងៃ​កំណត់​នៃ​ការ​រៀបចំ​ធ្វើ​បុណ្យសព​ជាតិ​នោះ​នៅឡើយ​។ លោក​អា​លី​ខា​មេ​នី​បាន​ដឹកនាំ​អ៉ី​រ៉​ង់​អស់​ពេល​ជិត​៣៧​ឆ្នាំ​។ លោក​ទទួលមរណភាព​ក្នុង​ជន្មាយុ​៨៦​ឆ្នាំ ក្នុង​ការ​ទម្លាក់​គ្រាប់បែក​របស់​អ៉ី​ស្រា​អែ​ល លើ​និវេសនដ្ឋាន​របស់​លោក​ស្ថិត​នៅ​កណ្ដាល​ក្រុង​តេ​ហេ​រ៉​ង់​។ ពិធី​បុណ្យសព​ជាតិ​គ្រោង​ធ្វើ​ដំបូង​នា​ថ្ងៃ​ទី​៤ ​មីនា តែ​ត្រូវ​បាន​ពន្យារពេល​ដោយសារ​សង្គ្រាម​។

អភិបាលរង​ក្រុង​តេ​ហេ​រ៉​ង់​លោក​ម៉ូ​ហា​ម៉ា​ដ​អាមីន​តា​វ៉ា​កូ​លី​ហ្សា​ដេ ថ្លែង​នា​ថ្ងៃ​ទី​២ ​មិថុនា​ ថា បុណ្យសព​ជា​សាធារណៈ​រយៈពេល​៣​ថ្ងៃ​ត្រូវ​បាន​គ្រោង​ធ្វើ​។ មិន​ទាន់​មាន​កាលបរិច្ឆេទ​ច្បាស់លាស់​នៅឡើយ តែ​អ្នក​ទទួលខុសត្រូវ​រូប​នោះ​លើក​ឡើង​ថា​ អាច​នា​ពាក់កណ្ដាល​ខែមិថុនា​ ។

លោក​គូសបញ្ជាក់​ថា​ ពិធី​បុណ្យសព​នោះ​នឹង​ធ្វើ​នៅ​ក្រុង​តេ​ហេ​រ៉​ង់ ព្រមទាំង​ក្នុង​ទីក្រុង​កូ​ម​និង​ក្រុង​ម៉ា​ឆា​ដ​កន្លែង​បញ្ចុះសព​លោក​អា​លី​ខា​មេន​ ៕