ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពូល B ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ​២០២៦, ស្វី​ស​សម្លឹង​តំណែង​កំពូល​តារាង

8 ម៉ោង មុន

អន្តរជាតិ ៖ ពូ​ល B នឹង​កំណត់​ថា តើ​ក្រុម​ណាមួយ​ក្នុង​ចំណោម​ក្រុម កា​ណា​ដា (​ម្ចាស់ផ្ទះ​រួម​), បូ​ស្នី និង ហឺ​ហ្សេ​ហ្គោ​វី​ណា (Bosnia and Herzegovina), កា​តា និង ស្វី​ស នឹង​ក្លាយជា​ក្រុម​ដែល​ល្អ​ជាងគេ​ប្រចាំ​ពូ​ល ដោយ​មើលទៅ​ហាក់ដូចជា ពូ​ល​មិនសូវ​ប្រទាក់​ភ្នែក​អ្នកគាំទ្រ​ប៉ុន្មាន​ទេ នៅ​ក្នុង​ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០២៦​។ ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា ជា​ពូ​ល​មិន​ជក់ចិត្ត​នោះ​ទេ ដោយសារ​រាល់​ក្រុម​ទាំងអស់​ដែល​ឈាន​ដល់​ជុំ​នេះ គឺ​សុទ្ធតែ​ត្រូវ​ប្រកួត​អស់ពី​ចិត្ត​យ៉ាង​ស្វិតស្វាញ​ជាទី​បំផុត ដើម្បី​ប្រទេស​ជាតិ​រៀងខ្លួន​។

កា​ណា​ដា គឺជា​សហ​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍​នេះ បាន​ខកខាន​ការ​ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល​ទាំង​ពីរ​លើក​ក្នុង​ប្រវត្តិសាស្ត្រ World Cup របស់​ខ្លួន ដោយ​បាន​បញ្ចប់​នៅ​បាត​តារាង​ដូច​គ្នា​។ ទោះជា​យ៉ាងណា​ក៏​ដោយ ពួក​គេ​ត្រូវ​បាន​អ្នកវិភាគ​រំពឹង​ថា អាច​ជា​ក្រុម​លេខ​២​ក្នុង​ពូ​ល ជាមួយនឹង​គុណសម្បត្តិ​ជា​ម្ចាស់ផ្ទះ និង​វត្តមាន​កីឡាករ​ឆ្នើម​ៗ​ជា​ច្រើន​នាក់​ផង​។
-​ចំណាត់ថ្នាក់ FIFA ៖ ៣០
-​ឱកាស​ឈ្នះ​ក្នុង​ពូ​ល ៖ តិចតួច
-​កីឡាករ​លេចធ្លោ ៖ ប្រធាន​ក្រុម ​Alphonso Davies កីឡាករ​កំពូល​ល្បឿន​លេង តំណែង​ការពារ និង​បម្រើ​ស្លាប​ឆ្វេង ព្រមទាំង​ខ្សែប្រយុទ្ធ​ឆ្នើម Jonathan David

ស្វី​ស ត្រូវ​បាន​ចាត់ទុកជា​ក្រុម​ខ្លាំង និង​មាន​សង្ឃឹម​ខ្ពស់​ជាងគេ​ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល​។ អ្នកវិភាគ​មួយ​ចំនួន​លើក​ឡើង​ថា ស្វី​សត្រូវ​បាន​រំពឹង​ថា​នឹង​បង្ហាញ​ទម្រង់​លេង​ដ៏​ល្អ​ប្រចាំ​ពូ​ល​ជាមួយ​កីឡាករ​ល្អ​ៗ​ជា​ច្រើន​ដែល​ច្របាច់​បញ្ចូល​គ្នា​រវាង​កីឡាករ​ជើង​ចាស់​ពេញ​ដោយ​បទ​ពិសោធន៍ និង​យុវជន​ឆ្នើម​ៗ​។
-​ចំណាត់ថ្នាក់ FIFA ៖ ១៩
-​ឱកាស​ឈ្នះ​ក្នុង​ពូ​ល ៖ ខ្ពស់
-​កីឡាករ​លេចធ្លោ ៖ ក្នុង​នាម​ជា​ក្បាលម៉ាស៊ីន​ដ៏​សំខាន់​ទាំង​ផ្នែក​យុទ្ធសាស្ត្រ និង​ស្មារតី​របស់​ក្រុម ក៏​ដូច​ជា​បង្គោល​ដ៏​រឹង​មាំ​នៅ​តំបន់​បម្រើ និង​ជា​កីឡាករ​ដ៏​សំខាន់ នោះ​ជា​ប្រធាន​ក្រុម Granit Xhaka

កា​តា ដែល​ជា​ប្រទេស​ម្ចាស់ផ្ទះ​ការ​ប្រកួត World Cup ឆ្នាំ​២០២២ ឡើង​ដល់​ការ​ប្រកួត​ឆ្នាំ​នេះ ដោយ​បាន​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​កំពូល​នៃ​ពូ​ល A ការ​ប្រកួត​ជម្រុះ​ជុំ​ទី​៤​នៅ​អាស៊ី ដូច្នេះ​បង្ហាញ​ថា ពួក​គេ​ពិតជា​មាន​សមត្ថភាព​គ្រប់គ្រាន់​សម្រាប់​ព្រឹត្តិការណ៍​ឆ្នាំ​នេះ​។
-​ចំណាត់ថ្នាក់ FIFA ៖ ៥៥
-​ឱកាស​ឈ្នះ​ក្នុង​ពូ​ល ៖ តិចតួច
-​កីឡាករ​លេចធ្លោ ៖ ខ្សែបម្រើ​ស្លាប​ឆ្វេង​ដ៏​ឆ្នើម Akram Afif ក៏​ដូច​ជា​ខ្សែបម្រើ​ការពារ​វ័យក្មេង Mohamed al-Mannai

បូ​ស្នី និង ហឺ​ហ្សេ​ហ្គោ​វី​ណា ធ្លាប់​ឡើង​ដល់​ជុំ​ផ្តាច់ព្រ័ត្រ World Cup តែ​ម្តង​គត់ កាលពី​ឆ្នាំ ២០១៤ ដោយ​មិន​អាច​ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល​។ ប៉ុន្តែ​មក​លើក​នេះ បូ​ស្នី ធ្វើ​ឱ្យ​គ្រប់​គ្នា​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដោយ​បាន​ទម្លាក់​វែ​លស៍​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​ផ្តួល​ម្ចាស់​ជើងឯក World Cup ៤ សម័យកាល អ៊ី​តា​លី ដោយ​ការ​ទាត់​បាល់​ប៉េ​ណា​ល់​កាត់សេចក្តី​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ការ​ប្រកួត​ជម្រុះ​ជុំ​ចុង​ក្រោយ​ទ្វីបអឺរ៉ុប ដើម្បី​បាន​កៅអី​មក​កាន់ World Cup ឆ្នាំ​២០២៦​។

-​ចំណាត់ថ្នាក់ FIFA ៖ ៦៥
-​ឱកាស​ឈ្នះ​ក្នុង​ពូ​ល ៖ ពួក​គេ​បាន​ផ្តួល​អ៊ី​តា​លី ដូច្នេះ​យ៉ាង​ហោច​ណាស់​ក៏​អាច​ជា​គូប្រជែង​ដ៏​ស្វិតស្វាញ​ប្រចាំ​ពូ​ល
-​កីឡាករ​លេចធ្លោ ៖ ខ្សែប្រយុទ្ធ Edin Džeko នៅ​តែ​ជា​កីឡាករ​ដ៏​លេចធ្លោ​ដដែល បើ​ទោះ​ស្ថិត​ក្នុង​វ័យ​៤០​ឆ្នាំ​ក៏​ដោយ

កាលវិភាគ​ប្រកួត​ទី ១
-​ម្ចាស់ផ្ទះ​កា​ណា​ដា ប៉ះ បូ​ស្នី ម៉ោង ២ ឈាន​ព្រឹក​ចូល​ថ្ងៃ​ទី​១៣ ខែមិថុនា
-​កា​តា ប៉ះ ស្វី​ស ម៉ោង ២ ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​១៤ ខែមិថុនា

កាលវិភាគ​ប្រកួត​ទី ២
-​ស្វី​ស ប៉ះ បូ​ស្នី ម៉ោង ២ ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​១៩ ខែមិថុនា
-​ម្ចាស់ផ្ទះ​កា​ណា​ដា ប៉ះ កា​តា ម៉ោង ៥ ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១៩ ខែមិថុនាកាលវិភាគ​ប្រកួត​ទី ៣
-​ស្វី​ស ប៉ះ ម្ចាស់ផ្ទះ​កា​ណា​ដា ម៉ោង ២ ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​២៥ ខែមិថុនា
-​បូ​ស្នី ប៉ះ កា​តា ម៉ោង ២ ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​២៥ ខែមិថុនា​៕ ប្រភព ៖ Yahoo Sports និង​ប្រភព​ផ្សេង​ទៀត