ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កិច្ចប្រជុំ​​ពេញអង្គ​​សាលាក្តីខ្មែរក្រហម សម្រេច​ធ្វើ​វិសោធន​កម្ម​លើ​វិធាន​ផ្ទៃ​ក្នុង​​​ជា​ច្រើន

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​កិច្ចប្រជុំ​ពេញអង្គ​​​លើក​ទី​១០ របស់អង្គជំនុំជម្រះ​​​វិសាមញ្ញ​​​ក្នុង​តុលាការ​​​​កម្ពុជា​បានបញ្ចប់​​​ហើយ ​​​​បន្ទាប់ពី​បាន​ជួប​ប្រជុំ​គ្នា​​​អស់រយៈ​ពេល​​បីថ្ងៃ ​​ចាប់តាំង​ពី​​ថ្ងៃចន្ទ ទី​១ ដល់​​ថ្ងៃ​ពុធ ទី​៣ សីហា ​​​​២០១១ ។ ​កិច្ច​ប្រជុំ​​​​​ពេញ​អង្គបាន​ពិនិត្យ​​ពិភាក្សា​​​​លើ​សំណើ​​សុំ​ធ្វើ​ វិសោធន​កម្ម​​​ផ្ទៃក្នុង​​​របស់ខ្លួន ​​

រាជធានីភ្នំពេញ​​ ៖ ​​កិច្ចប្រជុំ​ពេញអង្គ​​​លើក​ទី​១០ របស់អង្គជំនុំជម្រះ​​​វិសាមញ្ញ​​​ក្នុង​តុលាការ​​​​កម្ពុជា​បានបញ្ចប់​​​ហើយ​​​​បន្ទាប់ពី​បាន​ជួប​ប្រជុំ​គ្នា​​​អស់រយៈ​ពេល​​បីថ្ងៃ ​​ចាប់តាំង​ពី​​ថ្ងៃចន្ទ ទី​១ ដល់​​ថ្ងៃ​ពុធ ទី​៣ សីហា ​​​​២០១១ ។ ​កិច្ច​ប្រជុំ​​​​​ពេញ​អង្គបាន​ពិនិត្យ​​ពិភាក្សា​​​​លើ​សំណើ​​សុំ​ធ្វើ​វិសោធន​កម្ម​​​ផ្ទៃក្នុង​​​របស់ខ្លួន ​​ដើម្បី​លើក​​កម្ពស់​​ប្រសិទ្ធភាព​នៃការ​រៀបចំ​ជំនុំជម្រះ​​​ក្តី និង​កិច្ច​​ដំណើរការ​​​នីតិវិធី​​​ជំនុំជម្រះ​​​ឱ្យបាន​ឆាប់​រហ័ស​។

ជា​លទ្ធ​ផល កិច្ចប្រជុំ​​​ពេញអង្គ ​បានអនុ​ម័ត​​​សំណើសុំ​ធ្វើវិសោធ​​ន​កម្ម​​វិធាន​​ផ្ទៃក្នុង​​ជា​ច្រើន​។ ​វិធាន​​ផ្ទៃ​ក្នុង​​ពាក់ព័ន្ធ​​នឹង​បណ្តឹង​​​​​សាទុក្ខភ្លាម​​ៗ នៅ​ចំពោះមុខ​​​​អង្គជំនុំជម្រះ​​​តុលាការ​កំពូល ​ត្រូវ​បានធ្វើ​​វិសោធន​កម្ម​​​​​ ដើម្បី​ដាក​់​បញ្ចូល​បទ​ប្បញ្ញត្តិ​ចាំបាច់នានា ​ដែលតម្រូវ​​ឱ្យអង្គ​ជំនុំជម្រះ​​​តុលាការ​កំពូល​ចេញសេចក្តី​​​សម្រេច​​​ដោយ​មាន​សំអាង​ហេតុ​សង្ខេប​​លើ​បណ្តឹង​​សាទុក្ខ​ភ្លាមៗ​ក្នុង​រយៈ​ពេល​បីខែ ។ ​ទាក់ទិននឹង​បណ្តឹង​​សាទុក្ខ​​
ភ្លាមៗ​​​​ប្រឆាំង​នឹង​​សេចក្តីសម្រេច​របស់​​អង្គជំនុំ​ជម្រះ​សាលាដំបូង ដែលមាន​​​អានុភាព​បញ្ចប់កិច្ច​​ដំណើរការ​​នីតិវិធី​​​អង្គជំនុំជម្រះ​​តុលាការ​កំពូល ​​ក្នុងកាលៈទេសៈ​​ពិសេស ​អាចពន្យារ​រយៈ​ពេល​ចេញសេចក្តី​សម្រេច​​នេះ​បន្ថែម​​បាន​មួយខែ​ទៀត។ ប្រសិន​បើអង្គជំនុំជម្រះ​​​តុលាការ​កំពូល មិនអាច​​ចេញសេចក្តី​​សម្រេច​ក្នុង​រយៈ​ពេល​កំណត់​ខាង​លើ​ ឬ​ប្រសិនបើ​​​អាច​រកសំឡេង​​​ភាគ​ច្រើន​​លើសលប់​​ក្នុងការ​សម្រេច​​លើ​បណ្តឹង​​សា​ទុក្ខ​ភ្លាម​ៗ​បានទេ ​​នោះ​សេចក្តី​​​សម្រេច​របស់​​អង្គ​ជំនុំ​ជម្រះ​​សាលា​ដំបូង​​​នឹងមានអានុភាព​ស្ថាពរ​។

វិធានពាក់ព័ន្ធ​នឹង​​ការស៊ើបអង្កេត​​លើ​ករណី​​មរណ​ភាព​នៃ​​ជនជាប់ចោទ​ដែល​​ស្ថិតក្នុង​​​មន្ទីរឃុំ​ឃាំង ​ត្រូវ​​​បានធ្វើ​វិសោធន​កម្ម​​ ដើម្បី​​​ធ្វើ​ឱ្យ​​​ការ​វះ​កាត់​​​​ពិនិត្យ​​​សាកសពលែង​ជា​​កាតព្វកិច្ច​​​ចាប់​បង្ខំ​​​ដាច់ខាត​​ទៀត​ហើយ ​​ស្រប​តាម​​ការអនុវត្ត​​​​ប្រហាក់ប្រហែល​​នៅកម្ពុជា ​និង​វិធាន​ជាធរ​មាន​​​នៅតុលាការ​ព្រហ្មទណ្ឌ​​​អន្តរជាតិ​។

ចំណែក​ឯវិសោធន​កម្ម​​​វិធាន​ផ្ទៃក្នុង​​បន្ថែម​ទៀត​​​​​ទាក់ទិននឹងគណៈ​កម្មាធិការ​​រដ្ឋបាល​​តុលា​ការ​​វិញ ​ដែលនៅពេល​នោះ គណៈ​កម្មាធិការ​នេះ អាច​ជួប​ប្រជុំ​គ្នា​​ទៅតាម​​គំនិត​ផ្តួចផ្តើម​​របស់​ប្រធាន ជា​ជាង​ការ​​ជួប​ប្រជុំគ្នា​​ទៀងទាត់​​​ជា​រៀង​រាល់​ខែ​។

វិសោធន​កម្ម​មួយចំនួនទៀត​​ក៏ត្រូវ​បាន​ធ្វើ​ឡើង​ចំពោះសេចក្តី​​​​ណែនាំ​អនុវត្ត​​ស្តីពីការ​ដាក់​ឯក​សារ និង​​ការកែសម្រួល​​​ពាក្យពេចន៍​​​​ចំពោះបទ​ប្ប​ញ្ញត្តិ​​​ទាក់ទិន​នឹង​បណ្តឹង​​សាទុក្ខ​​ដើម្បីធ្វើ​ឱ្យ​​​​មានសុខដុម​នីយ​កម្ម នៃ​ភាសា​ផ្លូវការ​​​ទាំង​បី​នៃ​វិធាន​ផ្ទៃ​ក្នុង​​​របស់ អ.វ.ត.ក (សាលាក្តីខ្មែរ​ក្រហម​)៕