ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ ប្រកាសថា កងទ័ពអ៉ីស្រាអែលដកថយ​វិញ ក្រោយមានការព្រមព្រៀងគ្នារវាង លោក​ណេតាន់យ៉ាហ៊ូ និងក្រុមហេស្ប៊ុលឡាហ៍

3 ម៉ោង មុន

អ៉ី​ស្រា​អែ​ល​-​លី​បង់​៖ ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ​ ប្រកាស​នា​ថ្ងៃ​ទី​១ ​មិថុនា​ ថា នឹង​មិន​មាន​កងកម្លាំងអ៉ី​ស្រា​អែ​ល​ លើក​ទៅ​កាន់​ក្រុង​បេ​រូត​ឡើយ​ និង​ថា កង​ទាហាន​អ៉ី​ស្រា​អែ​ល​ដែល​កំពុង​លើក​ទៅ​កាន់​ទីនោះ​ត្រូវ​បាន​បក​ក្រោយ​វិញ​រួច​ហើយ ក្រោយ​ពី​លោក​ពិភាក្សា​ជាមួយ​នាយក​រដ្ឋមន្ត្រី​អ៉ីស្រា​អែ​ល​លោក​បេន​ចា​មីន​នេ​តាន់​យ៉ា​ហ៊ូ​ និង​ក្រុម​ហេ​ស​ប៊ុល​ឡា​ហ៍​ ។

ក្នុង​សារ​មួយ​តាម​បណ្ដាញ​សង្គម​ TRUTH SOCIAL ​លោក​ត្រាំ​ថ្លែង​ថា លោក​បាន​ទាក់ទង​តាម​រយៈ​អាជ្ញាកណ្ដាល​ជាមួយ​ពួក​ហេ​ស​ប៊ុល​ឡា​ហ៍​ ហើយ​ពួក​គេ​បាន​ព្រមព្រៀង​ថា រាល់​ការ​បាញ់​ផ្លោង​លើ​អ៉ី​ស្រា​អែ​ល​នឹង​បញ្ឈប់ បើ​អ៊ី​ស្រា​អែ​ល​មិន​វាយប្រហារ​លើ​ពួក​គេ​ទេ​នោះ​។ ពួក​គេ​ក៏​លែង​វាយប្រហារ​អ៉ី​ស្រា​អែ​ល​ទៀត​ដែរ​ ។ លោក​ត្រាំ​ក៏​អះ​អាង​ដែរ​ថា​ លោក​បាន​ជួប​ពិភាក្សា​តាម​ទូរស័ព្ទ​ជាមួយ​នា យក​រដ្ឋមន្ត្រី​អ៉ី​ស្រា​អែ​ល លោក​បេន​ចា​មីន​នេ​តាន់​យ៉ា​ហ៊ូ​ដែល​សន្យា​ថា នឹង​មិន​បញ្ជូន​កងទ័ព​ទៅ​កាន់​ក្រុង​បេ​រូត ខណៈ​អ៉ី​ស្រា​អែ​ល​គំរាម​វាយប្រហារ​លើ​តំបន់​ជាយក្រុង​ភាគ​ខាងត្បូង​នៃ​ក្រុង​នោះ ដែល​ជាទី​តាំង​ធំ​របស់​ហេ​ស​ប៊ុល​ឡា​ហ៍​ និង​ជា​គោលដៅ​វាយប្រហារ​របស់​អ៉ី​ស្រា​អែ​ល​ចាប់តាំងពី​ច្រើន​ខែ​មក​ហើយ​ ។

នាយក​រដ្ឋមន្ត្រី​អ៉ី​ស្រា​អែ​ល​ប្រកាស​នា​ថ្ងៃ​ទី​៣១​ ឧសភា​ ថា ចង់​បង្កើន​ការ​វាយលុក​ប្រឆាំង​ពួក​ហេ​ស​ប៊ុល​ឡា​ហ៍​នៅ​លី​បង់​ដោយ​លោក​ចាត់​ទុក ការ​វាយ​ដណ្ដើម​យក​ទីតាំង​មាន​វិមាន​ BEAUFORT លី​បង់​របស់​កងទ័ព​លោក​ថា ​ជា​របត់​ដ៏​សំខាន់​។ បែប​នេះ​ នាំ​ឲ្យ​បារាំង​ស្នើ​កោះ​ប្រជុំ​ជា​បន្ទាន់​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប​ នា​​ថ្ងៃ​ទី​១​ មិថុនា​ ។ ពេល​ដែល​កងទ័ព​អ៉ី​ស្រា​អែ​ល​ធ្វើការ​វាយលុក​កាន់តែ​ខ្លាំងក្លា​លើ​លី​បង់ ប្រធានាធិបតី​បារាំង​លោក​អេ​ម​ម៉ា​នុយ​អែ​ល​ម៉ា​ក្រុង​អះអាង​តាម​បណ្ដាញ​សង្គម​X​ថា គ្មាន​ការ​លើក​ហេតុផល​ណាមួយ​ ចំពោះ​ការ​បង្កើន​សង្គ្រាម​កាន់តែ​ខ្លាំង​របស់​អ៉ី​ស្រា​អែ​ល​ឡើយ​។

រដ្ឋមន្ត្រី​ការ​បរទេស​បារាំង​លោក​ហ្ស​ង់​ម៉ា​នុយ​អែ​ល​បា​រ៉ូ​ត​បាន​ស្នើ​ឲ្យ​កោះ​ប្រជុំ​បន្ទាន់​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប នា​ថ្ងៃ​ទី​១ ​មិថុនា ​នោះ​។ ការ​វាយ​ដណ្ដើម​យក​ទីក្រុង​ដែល​មាន​វិមាន ​BEAUFORT កសាង​ឡើង​តាំងពី​សតវត្ស​ទី​១២​មក​ពី​សំណាក់​អ៉ី​ស្រា​អែ​ល ព្រោះ​នោះ​ជាទី​តាំង​យុទ្ធសាស្ត្រ​មួយ​ស្ថិត​នៅ​ទី​ខ្ពស់​នា​ភាគ​ខាងត្បូង​លី​បង់ អាច​បើកផ្លូវ​ឲ្យ​កងទ័ពអ៉ី​ស្រា​អែ​ល​វាយ​រុលទៅមុខ​ឆ្ពោះ​មក​កាន់់​តំបន់​ណា​ប៉ា​បាទី​យេ​ និង​បន្ត​លើក​ទៅ​កាន់​ក្រុង​បេ​រូត​ ៕