អាជ្ញាធរខេត្តហ្សេយ៉ាងភាគខាងកើតចិន កាលពីថ្ងៃទី៣ សីហា បានចេញការប្រកាសអាសន្នដែលទាក់ទិនទៅនឹងព្យុះទីហ្វុងដ៏ខ្លាំងឈ្លោះមូអ៊ី ហ្វា MUIFA ដែលនឹងបោកបក់មកដល់ឆ្នេរសមុទ្រនៃខេត្តនោះក្នុងរយៈពេល៣ថ្ងៃ ខាងមុខនេះទៀត ។ មូអ៊ីហ្វា ជាព្យុះទី៩ វាយប្រហារលើប្រទេសចិនក្នុងឆ្នាំនេះនារសៀលថ្ងៃទី៣ សីហា ស្ថិតនៅចម្ងាយប្រមាណជា១.១៩៨ គ.ម ភាគអាគ្នេយ៍ទីក្រុងតៃហ្ស៊ូ ខេត្តហ្សេយ៉ាង ។
នេះបើតាមការព្យាករណ៍ចុងក្រោយរបស់មជ្ឈមណ្ឌលឧតុនិយមខេត្ត ។ ព្យុះនេះអមដោយខ្យល់មានល្បឿនដល់ទៅ២០១គ.ម ក្នុងមួយម៉ោង ហើយនឹងបោកបក់ឆ្ពោះទៅភាគពាយ័ព្យ ។ ព្យុះមូអ៊ីហ្វាត្រូវទៅដល់ឆ្នេរសមុទ្រខេត្តហ្សេយ៉ាងនាយប់ថ្ងៃទី៦ សីហា មុនពេលបោកបក់ឆ្លងកាត់ខេត្តនេះ ដែលអាចបង្កការខូចខាតធ្ងន់ធ្ងរបំផុត ។
ខេត្ត ហ្សេយ៉ាងពុំរងការប៉ះពាល់ផ្ទាល់ដោយព្យុះធំណាមួយឡើយចាប់តាំងពីឆ្នាំ២០០៦ មក ។ មជ្ឈមណ្ឌលត្រួតពិនិត្យទឹកជំនន់ និងតស៊ូប្រឆាំងគ្រោះរាំងស្ងួត ខេត្តហ្សេយ៉ាងបានស្នើដល់អាជ្ញាធរមូលដ្ឋាននៃបណ្តាតំបន់ឆ្នេរសមុទ្រដែលអាចរងការវាយប្រហារនៃព្យុះនេះ ឱ្យរៀបចំការជម្លៀសប្រជាជនចេញ ៕
ចែករំលែកព័តមាននេះ