ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះត្រួតពិនិត្យ​ឆែកឆេរខុនដូមួយកន្លែង​ នៅ​ជ្រោយចង្វារ ឃាត់ខ្លួន​ជនជាតិ​ចិន៩នាក់​ និង​ដកហូត​​ថ្នាំ​ញៀ.ន​មួយ​ចំនួន

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​ទីតាំង Condo Morgan នៅ​ជ្រោយចង្វារ ត្រូវ​បាន​កម្លាំង​គណៈ​​បញ្ជា​ការ​ឯកភាព​រាជធានី​ភ្នំពេញ​ចុះ​ត្រួតពិនិត្យ​ឆែកឆេរ សង្ស័យ​ពាក់ព័ន្ធ​ប្រព្រឹត្ត​បទល្មើស​ផល​បោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ដោយ​ឃាតខ្លួន​ជនជាតិ​ចិន​ចំនួន ៩​នាក់​និង​ដកហូត ថ្នាំ​ញៀន​ព្រមទាំង​វត្ថុ​តាង​ប្រព្រឹត្ត​បទល្មើស​មួយ​ចំនួន​។

តាម​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា​នៅ​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០២៦ ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​របស់​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណ​:​អភិបាល​រាជធានី​ភ្នំពេញ និ​1​ង​ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​ព្រះរាជអាជ្ញា​រង​, លោក ឯក ឃុន​ដឿ​ន និង​លោក​សុខ ពេញ​វុ​ធ អភិបាលរង​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ជ្រោយចង្វារ ចុះ​ប្រតិបត្តិការ​បោសសម្អាត ទីតាំង​សង្ស័យ​ពាក់ព័ន្ធ នឹង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ បច្ចេកវិទ្យា (ONLINE SCAMS) នៅ​ទីតាំង Condo Morgan ស្ថិត​នៅ​ក្នុងភូមិ ៣ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ​។ ជា​លទ្ធផល​៖

១-បន្ទប់​ទី​១៖ រក​ឃើញ​ជនបរទេស​ស្នាក់​នៅ​ចំនួន ០៧​នាក់ មាន​១​សញ្ជាតិ​ដោយ​ដកហូត សម្ភារ​វត្ថុ​តាង​រួម​មាន​៖​កុំព្យូទ័រ All in One ចំនួន ០១​គ្រឿង កុំព្យូទ័រ​យួរដៃ​(Laptop) ចំនួន ០៩​គ្រឿង​, ទូរស័ព្ទ​ដៃ ចំនួន ៥​គ្រឿង និង​សម្ភារ​មួយ​ចំនួន
២-បន្ទប់​ទី​២៖ រក​ឃើញ​ជនបរទេស​ចំនួន ២​នាក់ គ្មាន​ឯកសារ ឬ​លិខិតឆ្លងដែន​ត្រឹមត្រូវ
៣-បន្ទប់​ទី​៣៖ រក​ឃើញ​ថ្នាំ​ញៀន​មេ​តំ​ហ្វេ​តា​មីន និង​កេ​តា​មីន ទម្ងន់​ប្រហែល ៧០​ក្រាម បារី​អេ​ឡិច​ត្រូ​និក និង​ក្បាល​បារី​អេ​ឡិច​ត្រូ​និក​មួយ​ចំនួន​ធំ ថង់​សម្រាប់​ច្រក​គ្រឿងញៀន ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ចំនួន​២​គ្រឿង ទូរ​សព្ទ​ដៃ ២​គ្រឿង និង IPad ២​គ្រឿង​។

    ជនសង្ស័យ និង​វត្ថុ​តាង​ក្នុង​ករណី​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី​។ ចំពោះ​បន្ទប់​ដែល​ពាក់ព័ន្ធ​ករណី​ខាងលើ ត្រូវ​បិទ​ឃ្លុំ​ជា​បណ្តោះអាសន្ន​។

    ចំពោះ​ម្ចាស់​ទីតាំង​មាន​សង្ស័យ​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​(ONLINE SCAMS) និង​ស្នាក់​នៅ​ខុសច្បាប់ ត្រូវ​បាន​ធ្វើ​​ការ​ផាកពិន័យ​សរុប​ចំនួន ០៩​នាក់​(​ប្រុស​) ក្នុង​ម្នាក់​ៗ​ចំនួន ៤​លាន​រៀល សរុប ៣៦​លាន​រៀល​៕