ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុង​ប្រយ័ត្ន​! ការ​ឆបោក​ស្នេហា​តាម​អន​ឡាញ (Romance Scams)

1 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ការ​ឆបោក​ស្នេហា​តាម​អន​ឡាញ គឺជា​ប្រភេទ​ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា ដែល​ជនល្មើស​ប្រើប្រាស់​ចិត្តសាស្ត្រ​ក្លែងបន្លំ​អត្តសញ្ញាណ ដើម្បី​បង្កើត​មិត្តភាព ឬ​ទំនាក់ទំនង​ស្នេហា​ជាមួយ​ជន​រង​គ្រោះ ក្នុង​គោលបំណង​លួង​បោក​យក​ប្រាក់ ឬ​ជំរិត​ទារប្រាក់​។
សកម្មភាព​នេះ​ប្រព្រឹត្ត​ឡើង​ដោយ​ក្រុម​ជនល្មើស​តាម​រយៈ​ល្បិច​កល​ដូច​ខាងក្រោម ៖
១. ការ​ក្លែងបន្លំ​អត្តសញ្ញាណ (Identity Impersonation)៖ ប្រើប្រាស់ រូបថត និង​អត្តសញ្ញាណ​របស់​អ្នក​ដទៃ ដើម្បី​បង្កើត​គណនី​ក្លែងក្លាយ​លើ​បណ្តាញ​សង្គម ក្នុង​បំណង​ប្រស្រ័យ​ទាក់ទង​ជាមួយ​ជន​រង​គ្រោះ​។
២. ការ​សាង​ទំនុកចិត្ត (Manipulation)៖ ព្យាយាម​ចំណាយពេល​និយាយ​ផ្អែមល្ហែម លួងលោម ដើម្បី​ឱ្យ​ជន​រង​គ្រោះ​លង់​ស្រលាញ់ និង​ទុកចិត្ត​ខ្លួន​។
៣. ប្រឌិត​រឿង​ដើម្បី​បោក​ប្រាក់​៖ ពេល​ជន​រង​គ្រោះ​ទុកចិត្ត​ជនល្មើស​នឹង​ប្រឌិត​រឿងហេតុ​អាសន្ន​ដូច​ជា ជួប​គ្រោះថ្នាក់​រកស៊ី​ខាតបង់ ឬ​ត្រូវ​គេ​លួច​ប្រាក់ ដើម្បី​សុំ​ខ្ចីប្រាក់​បន្ទាន់​។

ដើម្បី​ចៀសវាង​ការ​ធ្លាក់ខ្លួន​ជា​ជន​រង​គ្រោះ​នៃ​ឧបាយកល​នេះ ក្រុមការងារ​បច្ចេកទេស​នៃ​អគ្គនាយកដ្ឋាន​ឌី​ជី​ថ​ល និង​ផ្សព្វផ្សាយ​អប់រំ សូម​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ឱ្យ​អនុវត្ត​តាម​វិធានការ​បង្ការ និង​ការពារ «៣​កុំ​»៖
១. កុំ​៖ ងាយ​ជឿ​ទុកចិត្ត​លើ​បុគ្គល​ដែល​ស្គាល់​តាម​រយៈ​បណ្តាញ​សង្គម​។
២. កុំ​៖ ផ្ញើ​រូបភាព ឬ​វី​ដេ​អូ​ឯកជន​(​អាក្រាត​កាយ​)​ទៅ​នរណា​ម្នាក់​ឡើយ​។
៣. កុំ​៖ ផ្តល់​កម្ចី​ឱ្យ​បុគ្គល​ដែល​ពុំ​ស្គាល់​ពី​សាវតារ​ច្បាស់លាស់​។

ប្រសិនបើ​លោក​អ្នក​ចាញ់​ឧបាយកល​ជនល្មើស ត្រូវ​បញ្ឈប់​ការ​ផ្ទេរ​ប្រាក់​ភ្លាម និង​រាយការណ៍​ជូន​សមត្ថកិច្ច​ដើម្បី​ជួយ​អន្តរាគមន៍ ៕