ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេដឹកនាំ​ក្រុម​អាវលឿង​​សុនធិ ​លឹម​ថុងគល់​ ​ត្រូវជាប់គុក៦ខែ ​ពិន័យ៥​ម៉ឺន​បាត

13 ឆ្នាំ មុន

តុលាការថៃ​បានបើក​សវនាការកាត់​ក្តីរឿង លោកសុនធិ​ លឹមថុងគល់​ ​ដែលបាន​បង្ខូចកេរ្តិ៍​ឈ្មោះ​ត្រកូល​​Damapong ​ដែល​ជាប់ទាក់​ទង​នឹង​គោល​ដៅរបស់​គាត់ក្នុងការ​ប្រឆាំង​រដ្ឋា​ភិបាល​លោក​ថាក់ស៊ីនស៊ីណាវ៉ាត្រា​នាឆ្នាំ២០០៦​។ តុលាការ​ជាន់ខ្ពស់​ថៃបានកាត់​​ទោសលោក​​សុនធិ ​ដាក់​​ពន្ធនាគារ៦ខែ ​និង​ពិន័យ​​​ប្រាក់​៥ម៉ឺន​បាត​​ និង​ព្យួរទោស​

តុលាការថៃ​បានបើក​សវនាការកាត់​ក្តីរឿង លោកសុនធិ​ លឹមថុងគល់​ ​ដែលបាន​បង្ខូចកេរ្តិ៍​ឈ្មោះ​ត្រកូល​​Damapong ​ដែល​ជាប់ទាក់​ទង​នឹង​គោល​ដៅរបស់​គាត់ក្នុងការ​ប្រឆាំង​រដ្ឋា​ភិបាល​លោក​ថាក់ស៊ីនស៊ីណាវ៉ាត្រា​នាឆ្នាំ២០០៦​។ តុលាការ​ជាន់ខ្ពស់​ថៃបានកាត់​​ទោសលោក​​សុនធិ ​ដាក់​​ពន្ធនាគារ៦ខែ ​និង​ពិន័យ​​​ប្រាក់​៥ម៉ឺន​បាត​​ និង​ព្យួរទោស​ជាប់ពន្ធធនាគារ​​៣ឆ្នាំ។​

តាមពាក្យ​បណ្តឹង​តាំងពីឆ្នាំ២០០៧​ ​មក​លោក ​Kiatisak Damapong ​ឧត្តមនាវីឯក​បាន​ប្តឹងសុនធិ​ ដែលបានបង្ខូច​កេរ្តិ៍ឈ្មោះ​ត្រកូល​របស់​​​លោក​។ ​ក្នុង​សវនាការ​នោះក៏មាន​រាយបញ្ជី​ឈ្មោះ​ ជន​​​ជាប់​​ចោទ​​ចំនួន​១០នាក់​រួមមាន ​លោកសុនធិ ​លោក ​Sarocha Porn​ Udomsak ​ពិធីករ​កម្ម​វិធី​​ជជែកទូរទស្សន៍ ​និងនិពន្ធនាយក​​សារព័ត៌​មាន​​នៃ​ក្រុមហ៊ុន​ Magager ​Group។

ដើម​ចម​​នៃរឿង​ក្តីកើតចេញ​ពីលោក​សុនធិ​ ​​រិះគន់​ក្រុមគ្រួសារ​លោកថាក់ស៊ី​ន ​និងសាច់​ថ្លៃ​​របស់​លោក​​ដែលបាន​លក់ភាគ​ហ៊ុន ​Shin ​ទៅ​ឱ្យ​​ក្រុមហ៊ុន ​Temasak​​ ​របស់​សិង្ហបុរី​។ មុខ​ជំនួញ​​នេះជា​កម្មសិទ្ធិ​របស់ក្រុម​គ្រួសារ​ត្រកូល​​ស៊ីណាវ៉ា​ត្រា​ និង​ DAMAPONG​។

តុលាការ​ជាន់ខ្ពស់​ថៃចាប់ផ្តើម​ពិនិត្យលើ​រឿងក្តី​​លោកសុនធិ​​ព្រោះគាត់​មិនបាន​បង្ហាញ​ភស្តុ​តាង​​បញ្ជាក់​ការរិះគន់​ថាពិតឬ​យ៉ាងណា​បើទោះ​បី​ត្រកូល​របស់​Kiatisak Damapong​ មិន​​បាន​​ដឹងនិង​ជាប់ពាក់ព័ន្ធ​​ក្នុង​ការលក់​​ភាគ​ហ៊ុននោះ​។ ស្ថិតនៅ​ក្រោមការ​សំរេចរបស់​តុលាការនោះ​ សារព័ត៌មាន​Manager ​តំរូវឱ្យ​បោះ​ពុម្ភផ្សាយ​សាល​​ក្រមនេះ​រយៈពេល៧​ថ្ងៃជាប់ៗគ្នា​៕​