រលត់ទាំងស្រុងហើយ! ករណីឆេះរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង ២ ក្រុងបាវិត
- ស្វាយរៀង
ខេត្តស្វាយរៀង៖ គិតត្រឹមវេលាម៉ោង១និង៥៥នាទីរសៀលថ្ងៃទី២៩ ឧសភា ឆ្នាំ២០២៦នេះ អគ្គីភ័យឆាបឆេះរោងចក្រយ៉ាងសន្ធោសន្ធៅនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង២ ក្រុងបាវិត ភ្លើងបានរលត់ជាស្ថាពរ និងឆេះខូចខាតអស់ទាំងស្រុង រួមមាន រោងចក្រផលិតសាំងក្រអូប ផលិតគ្រឿងបរិក្ខារពេទ្យ និងផលិតថ្នាំលាប ។
សូមបញ្ជាក់ថា មានករណីអគ្គីភ័យឆាបឆេះអាគាររោងចក្រមួយកន្លែងយ៉ាងសន្ធោសន្ធៅនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង២ ក្រុងបាវិត បង្កការភ្ញាក់ផ្អើលកើតឡើងនៅវេលាម៉ោង ១១ព្រឹកថ្ងៃទី២៩ ឧសភា ២០២៦នេះ ស្ថិតនៅភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា មានអគ្គិភ័យកំពុងឆាបឆេះរោងចក្រផលិតគ្រឿងបរិក្ខាពេទ្យមួយកន្លែង នៅតំបន់តាយសេង២ ស្ថិតក្នុងភូមិព្រៃផ្តៅសង្កាត់ច្រកម្ទេសក្រុងបាវិត ខេត្តស្វាយរៀង។
កម្លាំងជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង រថយន្តអធិការនគបាលក្រុងបាវិត រថយន្តពន្លត់អគ្គីភ័យកងរាជអាវុធហត្ថក្រុងខេត្តកំពុងចេញអន្តរាគមន៍នៅកន្លែងកើតហេតុរយះពេលជាង០៣ម៉ោងមកហើយគឺឆេះអស់គ្មានសល់ ដោយក្នងនោះរួមមាន អគារមានផ្ទុកសាំងក្រអូបច្រើនទើបឆេះខ្លាំងមិនអាចគ្រប់គ្រងនិងពន្លត់រលត់ ប្រើពេលជិត៣ម៉ោងទើបគ្រប់គ្រងបាន ក៏ប៉ុន្តែសម្ភារៈបរិក្ខារពេទ្យគឺឆេះអស់ទាំងស្រុងទៅហើយ។
ករណីនេះដែរ សមត្ថកិច្ចមិនទាន់ដឹងពីមូលហេតុបង្កឲ្យកើតមានអគ្គីភ័យនេះនៅឡើយ ខណៈកំពុងតែធ្វើការស្រាវជ្រាវ៕














ចែករំលែកព័តមាននេះ