ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្រ្តីសង្ឃជាន់ខ្ពស់ ៖ កុំហក់លោ.តជំពាក់បំណុលគេមិនល្អឡើយ

13 ម៉ោង មុន

សម្តេចព្រះ​ឧត្តម​វង្សា បណ្ឌិត គូ សុភាព ព្រះ​សមាជិក និង​ជា​អគ្គលេខាធិការ​រង ថេរ​សភា​ព្រះពុទ្ធ​សាសនា បាន​មាន​ថេរ​ដីកា​ណែនាំ​ប្រាប់​ពុទ្ធបរិស័ទ​ថា ហក់លោត មិនល្អ​ឡើយ ។

សម្តេចព្រះ​ឧត្តម​វង្សា បាន​ចែករំលែក​នៅ​លើ​បណ្តាញ​សង្គម​របស់​ព្រះ​អង្គ​ផ្ទាល់​ថា «​កុំ​ហក់លោត សុខចិត្ដ​រកបាន​តិច កុំឱ្យ​តែ​ជំពាក់​បំណុល​» ។

សារ​ព​ញក់​អារម្មណ៍ និង​អប់រំ​នេះ ត្រូវ​បាន​ពុទ្ធបរិស័ទ​ចាប់អារម្មណ៍ និង​ចែករំលែក​ពេញ​បណ្តាញ​សង្គម ស្រប​ពេល​ដែល​មក​ដល់​ពេល​នេះ ពលរដ្ឋ​កម្ពុ​ជាមួយ​ចំនួន​នៅ​តែ​បន្ត​លង់​នឹង​ការ​អន្ទង​របស់​ក្រុម​ភ្នាក់ងារឥណទាន​មិន​មាន​វិជ្ជាជីវៈ​ខ្លះ ដែល​នៅ​បន្ត​អន្ទង​ផ្តល់​សេវា​នេះ តាម​ទូរស័ព្ទ ឬ​តាម​បណ្តាញ​សង្គម ។

ជាមួយនឹង​ការ​អន្ទង​នេះ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្លះ​លង់ខ្លួន​នឹង​បំណុល​នោះ ហើយ​ការ​បុល​បំណុល​នោះ​ក៏​ប្រើ​ខុស​គោលដៅ​នាំ​ឲ្យ​មាន​បំណុល​វណ្ឌ​ករ​ក៏​ច្រើន​ករណី​ដែរ ៕