ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ធិ​បតី​៖ ​«ដាស់​ស្មារតី​ជាតិ»​ក្រើនរំឭក​យើង​ទាំង​អស់​គ្នា​ឱ្យ​ចង​ចាំ​ជា​និច្ច​ថា ហានិភ័យ​ចំពោះ​សុខ​សន្តិ​ភាព និង​ស្ថិរ​ភាព​ជាតិ អាច​កើត​មាន​ឡើង​គ្រប់ពេល

14 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​គូសបញ្ជាក់​ថា ​កម្មវិធី «ដាស់​ស្មារតី​ជាតិ» ក្រើនរំឭក​យើង​ទាំងអស់​គ្នា​ឱ្យ​ចង​ចាំ​ជា​និច្ច​ថា ហានិភ័យ​ចំពោះ​សុខ​សន្តិភាព និង​ស្ថិរភាព​ជាតិ អាច​កើត​មាន​ឡើង​គ្រប់ពេលវេលា​ ។

សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បាន​សរសេ​រលើ​បណ្តាញ​សង្គម ​នៅ​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៦​ថា ​កម្មវិធី«​ដាស់​ស្មារតី​ជាតិ» គឺជា​ការ​បង្ហាញ​នូវ​ការ​ចង​ចាំ​បទ​ពិសោធន៍ និង​ព្រឹត្តិ​ការណ៍​ដែល​ប្រទេស​កម្ពុជា​បាន​ឆ្លងកាត់​តាំងពី​អតីតកាល ជា​ពិសេស ​ក្នុង​ឆ្នាំ​២០២៥ ដែល​មាន​ទាំង​ភាព​ឈឺចាប់ ការ​លំបាក និង​ភាព​អយុត្តិធម៌ ដើម្បី​ប្រែក្លាយ​អតីតកាល​ទាំងនោះ​ទៅ​ជា​កម្លាំង​នៃ​សាមគ្គីភាព និង​ឯកភាព​ជាតិ​មហា​គ្រួសារ​ខ្មែរ សម្រាប់​ពង្រឹង​ខ្លួន និង​ការ​ពារ​សុខ​សន្តិភាព​ជាតិ​ឱ្យ​បាន​រឹង​មាំ​ជា​និច្ច​។

សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​បន្ថែម​ថា​ «​ដាស់​ស្មារតី​ជាតិ» ក្រើនរំឭក​យើង​ទាំងអស់​គ្នា​ឱ្យ​ចង​ចាំ​ជា​និច្ច​ថា ហានិភ័យ​ចំពោះ​សុខ​សន្តិភាព និង​ស្ថិរភាព​ជាតិ អាច​កើត​មាន​ឡើង​គ្រប់ពេលវេលា ប្រសិនបើ​យើង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន និង​ការ​ត្រៀមខ្លួន​។ ដូច្នេះ អ្វី​ដែល​កម្ពុជា​បាន​ឆ្លងកាត់​ទាំង​អស់នេះ គឺជា​មេរៀន​ដ៏​មាន​តម្លៃ ដែល​ជំរុញ​ឱ្យ​យើង​ទាំងអស់​គ្នា​បន្ត​រួបរួម និង​ពង្រឹង​ខ្លួន​ឱ្យ​កាន់តែ​រឹង​មាំ ដូចនេះ «​ខ្មែរ​ត្រូវ​ចាំ ខ្មែរ​ត្រូវ​តាំងចិត្ត ខ្មែរ​ត្រូវ​ធ្វើ​ឱ្យ​បាន»​។

រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​មហា​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រី បាន​ប្រកាស និង​ប្តេជ្ញា​ចិត្ត​ឥត​ងាករេ​ក្នុង​ការ​ការពារ​បូរណភាព ទឹកដី អធិបតេយ្យភាព ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ ដោយ​ឈ​រលើ​គោលការណ៍​ច្បាប់​ជា​គោល ក្នុង​នោះ ​ច្បាប់​អន្តរជាតិ សន្ធិសញ្ញា អនុសញ្ញា និង​កិច្ចព្រមព្រៀង​ដែល​ចូល​ជា​ធរមាន នៅ​មាន​សុពលភាព ជា​ពិសេស បើ​ទោះបីជា​នៅ​មាន​សង្ឃឹម​ត្រឹម​១%​ក៏​ដោយ ក៏​កម្ពុជា​នៅ​បន្ត​ជ្រើសរើស​ប្រើ​ប្រាស់​គ្រប់​យន្តការ​ដែល​មាន​ស្រាប់ ដើ​ម្បី​ធានា​សន្តិភាព ស្ថិរភាព និង​ការពារ​អាយុជីវិត​វីរ​កងទ័ព ប្រជាជន បញ្ចៀស​ការ​បង្ហូរឈាម​ជា​ថ្មី​ ៕