ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខែឧសភា​ ACU​ ធ្វើការ​ពិនិត្យ វិភាគ និង​ធ្វើការ​សម្រេច​លើ​ពាក្យ​ប្ដឹងសរុប​ចំនួន ៤៥ពាក្យ​ប្ដឹង

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​ ៖ នៅ​ខែឧសភា ឆ្នាំ​២០២៦ អង្គភាព​ប្រឆាំង​អំពើ​ពុករលួ​យ​ (ACU) បាន​ពិនិត្យ វិភាគ និង​ធ្វើការ​សម្រេច​លើ​ពាក្យ​ប្ដឹង ដែល​មាន​ក្នុង​ខែ​នេះ សរុប​ចំនួន ៤៥ ពាក្យ​ប្ដឹង ​។

ក្នុង​កិច្ចប្រជុំ​លើ​ទី​១០ អាណត្តិ​ទី​៤ ​នៃ​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ ​នា​រសៀល​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៦ ក្រោម​អធិបតីភាព​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត​ ម៉ែ​ន សំ​អន ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ ប្រឆាំង​អំពើ​ពុក​រលួយ ឯកឧត្តម ទេស​រដ្ឋមន្ត្រី ឱម យ៉ិ​ន​ទៀង ប្រធាន​អំពើ​ពុក​រលួយ​បាន​លើក​ឡើង​ថា ការងារ​ពាក្យ​ប្ដឹង ACU បាន​ដំណើរការ​ពិនិត្យ វិភាគ និង​ធ្វើការ​សម្រេច​លើ​ពាក្យ​ប្ដឹង ដែល​មាន​ក្នុង​ខែ​នេះ សរុប​ចំនួន ៤៥ពាក្យ​ប្ដឹង​ ។

ឯកឧត្តម ​ទេស​រដ្ឋមន្ត្រី​ បាន​បន្ត​ថា​ ការ​កសាង​សំណុំរឿង​ជូន​ទៅអយ្យការ​អម​សាលាដំបូងខេត្តកណ្តាល ករណី​ស៊ីសំណូ​កដោយ​សមាជិក​ នៃ​គណៈ​វិជ្ជាជីវៈ​ខាង​វេជ្ជសាស្ត្រ (​គ្រូពេទ្យ​មួយ​រូប និង​អនុប្រធាន​មន្ទីរពេទ្យ​បង្អែក​ស្រុក​) ដើម្បី​ធ្វើ​លិខិតបញ្ជាក់​មិន​ពិត (​សំបុត្រ​ពេទ្យ​បញ្ជាក់​ថា​ ឈឺ​ដោយ​មិន​ពិត​) ប្រហែល ៣០ ទៅ ៤០ នាក់​ក្នុង​មួយ​ខែ​ៗ ​។

ចំណែក​អំពី​បច្ចុប្បន្នភាព​ នៃ​ការ​ស៊ើបអង្កេតរបស់​សាលាដំបូង​ខេត្តសៀមរាប លើ​ករណី​អ្នកស្រី ឡេ​ង ចាន់​ណា (​រឿង​រដ្ឋប្បវេណី ១៩ សំណុំរឿង និង​ព្រហ្មទណ្ឌ ៣២ សំណុំរឿង​) និង​បច្ចុប្បន្នភាព​ នៃ​ការ​ស៊ើបអង្កេត​របស់ ACU លើ​ឯកឧត្តម ស៊ា​ន បូ​រ៉ាត អនុប្រធាន ACU​ និង​អ្នកស្រី ឡេ​ង ចាន់​ណា និង​បក្ខពួក​។ អ្នកស្រី ឡេ​ង ចាន់​ណា, ចាន់ ឃិ​ន, ផុ​ន សា​មាន ទទួលស្គាល់​ថា ​បាន​ទទួល​ប្រាក់​ពី ៩៣ ទៅ ៩៨ លាន​ដុល្លារ​អាម៉េរិក ពី​មេ ២៥​លាន​ដុល្លារ ហើយ បាន​យក​លុយ​ទាំងនោះ ទិញ​ដី​អភិវឌ្ឍ​គម្រោង ផ្តល់​ការ​ប្រាក់​ទៅ​ឱ្យ​មេ ២៥ និង​ផ្តល់​ការ​ប្រាក់​ទៅ​ឱ្យ​អ្នក ​ដែល​បាន​ចំណាយ​ប្រាក់​វិនិយោគ ​។

លទ្ធផល​សវនាការ​សាលាឧទ្ធរណ៍ ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២៦ និង​ប្រកាស​សាលដីកា​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២៦ ករណី កន សុខកាយ, ​ដួង តារា,​លី សា​ម៉េ​ត, ឡា​ច សំរោង ពី​បទ​ប៉ុនប៉ង​សូកប៉ាន់ ​។

ចំណែក​អំពី​ករណីឈ្មោះ តាំង សុ​វ័​ន្ត ជន​ត្រូវ​ចោទ ពី​បទ​ប៉ុនប៉ង​សូកប៉ាន់ និង​បរិហារកេរ្តិ៍​មក​លើ​មន្ត្រី និង​ស្ថាប័ន ACU​ និង​លោក សែ​ម បូ​រ៉ា អគ្គនាយក TNM TV Online និង​ករណីអ្នកស្រី ភី គិ​ម​សុង ភរិយា ជន​ត្រូវ​ចោទ យ៉ា​ត កុសល បរិហារ​មួលបង្កាច់​ ៕