គន្លងរបស់ព្យុះទី៦ ឈ្មោះ ចាងមី ពុំមានឥទ្ធិពលធ្ងន់ធ្ងរដល់កម្ពុជាទេ ប៉ុន្តែយ៉ាងហោចណាស់ខេត្ត១២ និងរាជធានីភ្នំពេញ រង្វង់ពីថ្ងៃទី២៨ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ អាចមានបាតុភូតភ្លៀង ផ្គរ រន្ទះ ជាមួយនឹងខ្យល់កន្ត្រាក់ រហូតដល់៤៥ភាគរយដែរ ។

ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា រាជធានីភ្នំពេញ និងខេត្ត១២ទៀត នៅតំបន់វាលទំនាប គឺនឹងប្រឈមបាតុភូតអាកាសធាតុខាងលើនេះ ខណៈនៅតំបន់ខ្ពង់រាប គឺអាចជួបរង្វង់ត្រឹម ៣០ ភាគរយ ។

ប្រភពដដែលបានបន្តថា សម្រាប់តំបន់មាត់សមុទ្រវិញ គឺអាចមានបាតុភូតទាំងនេះ រង្វង់៤០ភាគរយដែរ ហើយរលកសមុទ្រអាចមានកម្ពស់ពីកន្លះម៉ែត្រ ដល់១,៧៥ ម៉ែត្រឯណោះ ។

ជាមួយនឹងបាតុភូតទាំងនេះ ក្រសួងរំលឹកពលរដ្ឋឲ្យរក្សាការប្រុងប្រយ័ត្ន ជាពិសេស គឺពេលធ្វើដំណើរតាមផ្លូវទឹក ៕

ចែករំលែកព័តមាននេះ