កោះតៃវ៉ាន់ ៖ តាមសេចក្ដីរាយការណ៍នានាថា តាំងពីដើមឆ្នាំ២០២៦នេះមក កោះតៃវ៉ាន់បាននាំចេញដ្រូនដល់២០ដង លើសកាលពីឆ្នាំ២០២៥ ក្នុងដំណាក់កាលដូចគ្នានេះ។ អ្នកទិញដ្រូនតៃវ៉ាន់សំខាន់ៗមានជាពិសេសប្រទេសឆេក និងប៉ូឡូញ។ ដ្រូនតៃវ៉ាន់ក៏បញ្ជូនទៅកាន់អ៊ុយក្រែនផងដែរ ។

តាមលោកHUGO TIERNY បណ្ឌិតប្រវត្តិវិទ្យាយោធា និងជាអ្នកស្រាវជ្រាវនៅវិទ្យាស្ថានសិក្សាយុទ្ធសាស្ត្រនៃសាលាយោធាតៃវ៉ាន់ថា ប្រឈមមុខនឹងការគំរាមកំហែងរបស់ចិន ដែលទាមទារអធិបតេយ្យភាពលើកោះតៃវា់ន់ ហើយមិនបដិសេធការដណ្ដើមយកកោះនោះដោយប្រើកម្លាំង ក្រុងតៃប៉ិបានរៀបចំសេដ្ឋកិច្ចនៃសង្គ្រាម ។

តាមយុទ្ធសាស្ត្ររបស់តៃវ៉ានបច្ចុប្បន្ន ការបង្កើនផលិតដ្រូនអាចប៉ះប៉ូវបានមួយផ្នែកការតាមមិនទាន់ចិន និងអាចរក្សាសមត្ថភាពរបស់តៃវ៉ាន់ បន្ទាប់ពីការវាយប្រហារដំបូងៗជាយថាហេតុរបស់ចិន ហើយតាមការពិតអាចឲ្យចិនត្រូវបង់តម្លៃខ្ពស់ក្នុងប្រតិបត្តិការរបស់ខ្លួន ។

ទោះបីយ៉ាងណា តៃវ៉ាន់នៅតពឹងផ្អែកលើការទិញអាវុធពីសហរដ្ឋអាមេរិក។ តៃវ៉ាន់សាកល្បងពង្រីកឧស្សាហកម្មដ្រូនខណៈចិនជាអ្នកផលិតដ្រូន និងនាំចេញដ្រូនច្រើនជាងគេបំផុតនៃពិភពលោក។ ទោះបីតៃវ៉ាន់មានបច្ចេកវីទ្យាផលិតដ្រូនរបស់ខ្លួនផ្ទាល់ តែត្រូវប្រឈមមុខនឹងគូប្រជែងជាច្រើនក្នុងទីផ្សារពិភពលោក ៕

ចែករំលែកព័តមាននេះ