ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យោធា​អាមេរិក​វាយ​ប្រហារ​ដ្រូន​របស់​អ៊ីរ៉ង់​ដែល​បង្ក​ការ​គំ​រាម​កំហែង​នៅ​ច្រក​សមុទ្រ​ហ័រ​ម៉ូស

1 ថ្ងៃ មុន

ទី​ក្រុង​តេ​អេ​រ៉ង់៖ យោធា​អាមេរិក​បើក​ប្រតិ​បត្តិ​ការ​វាយ​ប្រហារ​អ៊ីរ៉ង់​ជា​ថ្មី​កាល​ពី​យប់​មិញ​បន្ទាប់​ពី​លោក​ដូណាល់​ត្រាំ​ប្រកាស​ថា​អ៊ីរ៉ង់​ឥឡូវ​នេះ​កំពុង​ចរ​ចា​ដោយ​គ្មាន​នៅ​សេស​សល់​អ្វី​នៅ​ក្នុង​ដៃ​ដើម្បី​ត​ថ្លៃ​គ្នា​នោះ​ទេ​។ លោក​ក៏​សូម​បញ្ជាក់​ផង​ដែរ​ថា​ការ​បោះ​ឆ្នោត​សភា​នា​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​គ្មាន​ឥទ្ធិ​ពល​អ្វី​ដែល​ធ្វើ​ឱ្យ​លោក​ត្រូវ​ចរ​ចា​ឱ្យ​មាន​កិច្ច​ព្រមព្រៀង​ជា​មួយ​អ៊ីរ៉ង់​ទាំង​ប្រញាប់​ប្រញាល់​ពេក​នោះ​ដែរ​។ ​កង​ទ័ព​អា​មេ​រិក​បាន​បាញ់​ទម្លាក់​ដ្រូន​របស់​អ៊ីរ៉ង់​ចំនួន​បួន​គ្រឿង​ដែល​អាច​នឹង​បង្ក​ការ​គំរាម​កំហែង​ចំពោះ​សន្តិ​សុខ​នៅ​​​ច្រក​សមុទ្រ​ហ័រ​ម៉ូស​។ នេះ​បើ​យោង​តាម​មន្ត្រី​រដ្ឋាភិបាល​អាមេរិក​ដែល​​សូម​មិន​បញ្ចេញ​ឈ្មោះ​។

​យោធា​អាមេរិក​ក៏​បាន​បើក​ការ​វាយ​ប្រហារ​ទៅ​លើ​ស្ថានីយ​គ្រប់​គ្រង​នៅ​តំបន់​បាន់​ដា អាបាស់ (Bandar Abbas) ដែល​ត្រៀម​បញ្ជូន​ដ្រូន​ទី​៥​​ទៅ​ច្រក​ហ័រម៉ូស​។ សេចក្ដី​លម្អិត​អំពី​ការ​វាយ​ប្រហារ​នោះ​ត្រូវ​បាន​លាត​ត្រដាង​បន្ទាប់​ពី​លោក​ត្រាំ​បង្ហាញ​ទំនុក​ចិត្ត​ថា​រដ្ឋា​ភិបាល​របស់​លោក​កំពុង​បោះ​ជំហាន​ទៅ​មុខ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​សង្គ្រាម​នេះ​ទោះ​បី​ការ​ចរ​ចា​គ្នា​ហាក់​ដូច​ជា​មិន​សូវ​រីក​ចម្រើន​ទៅ​មុខ​យ៉ាង​ណា​ក្ដី​។ លោក​កំពុង​ស្វះ​ស្វែង​រក​ការ​ដោះ​ស្រាយ​ជម្លោះ​ដើម្បី​បើក​ច្រក​សមុទ្រ​ហ័រ​ម៉ូស​ឡើង​វិញ និង​ដើម្បី​ទទួល​ការ​ជឿ​ជាក់​ពី​សំណាក់​អ្នក​ខាង​ក្រៅ​​ទៅ​លើ​រូប​លោក​ថា​លោក​អាច​ធ្វើ​ឱ្យ​សមត្ថ​ភាព​នុយ​ក្លេអ៊ែរ​របស់​អ៊ីរ៉ង់​រលាយ​សាប​សូន្យ​។

ក្រុម​អ្នក​សារ​ធារណ​រដ្ឋ​និយម​កំពុង​តែ​មិន​សូវ​សប្បាយ​ចិត្ត​ប៉ុន្មាន​ទេ​ចំពោះ​ការ​ប្រកាន់​ជំហរ​របស់​ត្រាំ​។ ដូច​ដែល​បញ្ហា​កំពុង​កើត​មាន​បច្ចុប្បន្ន​នេះ​អីចឹង​គឺ​ថា​លោក​ត្រាំ​ប្រឈម​នឹង​ការ​សុខ​ចិត្ត​ទទួល​យក​ការ​បិទ​បញ្ចប់​សង្គ្រាម​ទាំង​ឆិន​ឆៃ​ ហើយ​ទទួល​លទ្ធ​ផល​ទាំង​មិន​ជា​ទី​គាប់​ចិត្ត​នោះ​ឡើយ​។ ទោះ​ជា​យ៉ាង​ណា​ក្ដី លោក​ត្រាំ​ប្រកាស​កាល​ពី​យប់​មិញ​ច្រាន​ចោល​ការ​គិត​ថា​គម្រោង​បោះ​ឆ្នោត​ពាក់​កណ្ដាល​អាណ​ត្តិ​​នា​ពេល​ខាង​មុខ​នេះ​​អាច​ជា​កត្តា​កំណត់​យុទ្ធ​សាស្ត្រ​ក្នុង​ការ​ចរ​ចា​ជា​មួយ​អ៊ីរ៉ង់​។

ត្រាំ​ថា​លោក​គ្មាន​ខ្វល់​នឹង​ការ​បោះ​ឆ្នោត​នោះ​ទេ​។ ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា​មាន​កិច្ច​ការ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ​។ លោក​ថា​មាន​ចំណុច​​វាស់​វែង​បាន​ដែល​ថា​ភាគី​ជម្លោះ​ទាំង​២​អាច​នឹង​ដើរ​ដល់​​។ ត្រាំ​នៅ​តែ​អះ​អាង​ថា​អ៊ីរ៉ង់​ចង់​ចរ​ចា​គ្នា​ឱ្យ​មាន​កិច្ច​ព្រម​ព្រៀង​ជា​ខ្លាំង​។ រហូត​មក​ដល់​ពេល​នេះ​ ពួក​គេ​មិន​ទាន់​ដើរ​ដល់​ដំណាក់​កាល​នោះ​នៅ​ឡើយ​ទេ​។ យើង​មិន​ពេញ​ចិត្ត​ទាល់​តែ​សោះ​នឹង​ការ​ចរ​ចា​នេះ​​៕ ប្រភព៖ AP​