ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លែផ្កានៃចំណងការទូត! លោកប្រាក់ សុខុន ជួបពិភាក្សាជាមួយឯកឧត្តម វ៉ាង យី ផ្ដោតលើស្ថិរភាពតំបន់ និងបញ្ហាព្រំដែនកម្ពុជា-ថៃ

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន ជួប​ពិភាក្សា​ទ្វេភាគី​ប្រកបដោយ​ផ្លែផ្កា​ជាមួយ​ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រី​ការ​បរទេស​ចិន ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួងការបរទេស បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែឧសភា​នេះ ។

នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២៦ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​ពិភាក្សា​ទ្វេភាគី​ប្រកបដោយ​ផ្លែផ្កា ជាមួយ​ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រី​ការ​បរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ។

ជាមួយ​គ្នា​នោះ​ដែរ អំឡុង​ពេល​កិច្ច​ពិភាក្សា ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​មិត្ត​ចិន ក្នុង​នាម​ជា​ប្រធាន​ប្តូរ​វេន​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​សម្រាប់​ខែឧសភា ជា​ពិសេស​ចំពោះ​ការ​អញ្ជើញ​កម្ពុជា​ចូលរួម​កិច្ចប្រជុំ​បើកចំហ​កម្រិត​ខ្ពស់ ដែល​ដឹកនាំ​ដោយ​ឯកឧត្តម វ៉ាង យី ផ្ទាល់​។

ឯកឧត្តម​រដ្ឋមន្ត្រី​ការ​បរទេស​ទាំង​ពីរ​បាន​អះអាង​ឡើង​វិញ នូវ​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ពង្រឹង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ នៃ​កិច្ច​សហប្រតិបត្តិការ​កម្ពុជា​–​ចិន និង​សហការ​គ្នា​យ៉ាង​ជិត​ស្និទ្ធ​ក្នុង​វេទិកា​ពហុភាគី ដើម្បី​លើកកម្ពស់​ស្ថិរភាព​ក្នុង​តំបន់ ។ ឯកឧត្តម​រដ្ឋមន្ត្រី​ការ​បរទេស​ទាំង​ពីរ​ក៏​បាន​ផ្លាស់​ប្តូរ​យោបល់​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ ជា​ពិសេស​លើ​កា​រវិ​វត្ត​ថ្មី​ៗ​នៃ​បញ្ហា​ព្រំដែន​កម្ពុជា​–​ថៃ​ផង​ដែរ ៕