ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ហ្សេឡេនស្គី អង្វរលោក ត្រាំ សុំមីស៊ីល Patriot បន្ថែម ក្រោយរុស្ស៊ីប្រើដ្រូនជិត៦០០គ្រឿងបុ.កកម្ទេចអ៊ុយ​ក្រែន

1 ថ្ងៃ មុន

សង្គ្រាមអ៊ុយក្រែន ៖ ប្រធា​នា​ធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀហ្សេឡេន​ស្គី បាន​ផ្ញើសារ​លិខិត​មួយ​ច្បាប់​ជូន​ចំពោះ​​​សម​ភាគី​អា​មេរិក​លោក​​ដូណាល់ ណាល់ត្រាំ ដើម្បី​សុំឲ្យ​​លោក​ជួយ​​ផ្ដល់​​​មីស៊ីល​​ថែម​ទៀត ​​សម្រាប់​ប្រព័ន្ធការ​ពារ​​អា​កាស​​ប៉ា​ទ្រីយ៉ូត​ ជា​ឧបករណ៍​ការ​ពារសំខាន់​ សម្រាប់​ប្រឈមមុខ​​នឹង​ការ​បង្កើន​​ការវាយ​ប្រហារ​​របស់​រុស្សុី ។

FILE – President Donald Trump welcomes Ukraine President Volodymyr Zelenskyy at the White House in Washington, Friday, Feb. 28, 2025. (AP Photo/Ben Curtis, File)

សារលិខិត​​នោះ​​ចុះហត្ថ​លេ​ខា​​ កាលពី​ថ្ងៃ​ទី២៦​ ឧសភា ​២​​ថ្ងៃ​បន្ទាប់ពី​ការ​វាយ​ប្រហារ​​យ៉ាង​បំ​ផ្លិច​បំ​ផ្លាញ​បំ​ផុត​របស់​រុស្សុី​​ប្រឆាំង​អ៊ុយ​​ក្រែន​ ជា​មួយ​ការ​ប្រើ​ដ្រូន​ដល់​ជិត៦០០គ្រឿង និងមីស៊ីល​​ប្រមាណ​ជា​​​៩០គ្រាប់ ក្នុង​នោះមានទាំង​មីស៊ីលបាលី​ស្ទិក​រយៈមធ្យម​​លឿន​ជាង​សំ​ឡេង​ថ្មី​មាន​សមត្ថភាព​​នុយ​ក្លេ​អ៊ែរធុន ORECHNIK ។

​រុស្សុីនៅបន្តគំ​រាមកំហែង​​ថ្មីទៀតពី​ការ​វាយ​ប្រហារ​ខ្លាំង​ក្លា​​លើ​រដ្ឋ​ធា​នី​​​អ៊ុយក្រែន​ក្រុង​គៀវ បន្ទាប់​ពី​ការ​វាយ​​ប្រហារខ្លាំងក្លា​បំ​ផុត កាលពី​យប់ថ្ងៃ​ទី២៣ មក ២៤ ​ឧសភា ​បណ្ដាល​​ឲ្យ​មានការ​​​ខូច​ខាត​​ធំ​​ធេង​បំផុត ។ ​​​រុស្សុី​​បន្តអំពាវ​នាវ​​ដល់​បណ្ដា​ជន​បរទេសដែលរស់​នៅ​​ក្នុង​ក្រុង​គៀវនិង​បុគ្គលិក​ការទូត ចាក​ចេញ​ពី​រដ្ឋ​ធា​នី​អ៊ុយ​ក្រែនមុន​ការ​វាយ​ប្រហារ​ថ្មី​ៗ​​ទៀត ​​។​

ក្នុងសេចក្ដី​ប្រកាស​មួយក្រសួង​ការ​បរទេស​រុស្សុី​ព្រមាន​ថា ការវាយ​ប្រហារថ្មី​ៗ​​នឹង​កើត​មាន​ប្រឆាំង​បណ្ដា​មជ្ឈ​មណ្ឌល​​​ចេញ​ការ​​សម្រេច​​ចិត្ត និង​បណ្ដា​​សហគ្រាសឧស្សាហកម្ម​​​យោធា​នៅ​ក្រុង​គៀវ។ ​​​​រដ្ឋ​មន្ត្រីការ​បរទេស​រុស្សុីលោក​ស័រ​​ហ្គេយឡាវ​រ៉ូវ ​នា​​ថ្ងៃ​ទី២៥ ឧស​ភា ​​បាន​ស្នើ​​ដល់​​​សហរដ្ឋ​​អា​មេរិក​ ​ឲ្យ​ជម្លៀស​​​បុគ្គលិក​ការ​ទូត​​និង​ពល​រដ្ឋ​​ខ្លួន​ចេញ​ពី​រដ្ឋ​ធា​នី​​អ៊ុយ​ក្រែន​ ពេល​លោកជួប​​​​​​​​សន្ទនា​​តាម​ទូរ​ស័ព្ទជា​មួយ​សម​ភាគី​​អាមេរិក​លោក​ម៉ាកូ​រ៉ូ​ប៊ី​យ៉ូ ។

ការខូច​ខាត​​​​ក្នុង​ការ​វាយ​ប្រហារ​​​ទ្រង់ទ្រាយធំ​​របស់​រុស្សុិ​​លើ​ក្រុង​គៀវ បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​ចំណុះរបស់​អ៊ុយ​ក្រែន​​​​ចំ​ពោះ​បណ្ដា​សម្ព័ន្ធ​មិត្ត ដើម្បី​ការ​ពារ​ដែនអា​កាស​​ខ្លួនប្រឆាំង​​មីស៊ីល​រុស្សុី​។ ​

ក្នុង​សារ​លិខិត​ជូន​លោក​ត្រាំ​​​លោក​ហ្សេឡេន​ស្គី​បន្ត​ថា ​យើង​យល់​ថា​​​អា​មេរិក​​ក៏​កំ​ពុង​​បន្ត​​​​ធានា​រ៉ាប់​រង​​ដល់កិច្ច​ការ​ពារ​​​​របស់​ខ្លួន​ផ្ទាល់ ​និង​ការពារ​បណ្ដា​សម្ព័ន្ធ​មិត្ត​​និង​​ដៃ​​គូ។ ក៏​ប៉ុន្តែក្រោយពី​​អ្វី​ៗ​​ដែល​​យើង​បាន​ឆ្លង​កាត់​ជាមួយ​គ្នា​​តើយើង​មិន​សមទទួល​បាន​​​ការ​ជួយ​ក្នុង​ចំ​ណោម​សម្ព័ន្ធ​មិត្ត​ឬ? ​​​​​ទំនាក់ទំ​នង​​រវាង​​​​​​​ប្រធានា​ធិបតី​អា​មេរិក​និង​សមភាគអ៊ុយ​ក្រែន​​ មាន​ការ​​លំ​បាក​​​ខ្លាំង​ចាប់​តាំង​ពី​លោក​ត្រាំ​​វិល​​ចូល​កាន់​កាប់​សេត​វិមាន​ជា​​ថ្មី​មក​៕​​​​​​​​​​​​​​​